(ភ្នំពេញ)៖ ភោជនីយដ្ឋាន តូប៉ាហ្ស នឹងរៀបចំទទួលស្វាគមន៍មេចុងភៅលំដាប់ផ្កាយមួយ ពីប្រទេសបារាំង គឺលោក CHRISTIAN TÊTEDOIE ។លោកនឹងមកបង្ហាញស្នាដៃចម្អិនម្ហូប ដ៏ពិសេស ជូនភ្ញៀវកិត្ដិយស។
ព្រឹត្ដិការទទួលទានអាហារពេលល្ងាចនេះ នឹងត្រូវចាប់ផ្តើមពីម៉ោង ៦៖០០ល្ងាចតទៅ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដែលមាននូវមុខម្ហូប ដែលបានច្នៃយ៉ាងពិសេស សម្រាប់អ្នកដែលចូលចិត្តទទួលទានម្ហូបបារាំង នៅក្នុងទីក្រុងភ្នំពេញ មានដូចជា៖
១៖ ដំឡូងឈាមមាន់កិន ជាមួយផ្សិតម្ជុល
២៖ ឆ្អឹងជំនីទន្សាយអាំងរសជាតិដើម
៣៖ បង្អែមចំណិតក្រូចជាមួយការ៉េមដូង និងមុខម្ហូប ពិសេសៗជាច្រើនទៀត ដែលទាក់ទាញ និងមើលទៅគួរឲ្យចង់ទទួលទានដែលបានច្នៃប្រឌិតដោយមេចុងភៅផ្ទាល់។
មេចុងភៅលំដាប់ផ្កាយមួយរូបនេះ មានទំនោរគំនិតដូចឳពុកម្តាយរបស់លោក ដែលជាអ្នកនិយម និងចូលចិត្តទីផ្សារផលិតផលស្រស់ៗ។ នេះ បញ្ជាក់យ៉ាងច្បាស់ថា លោកមានទំនោរទោរទន់ និងចូលចិត្តការចម្អិនតាំងពីកុមារភាពមកម្លេះ។
លោកបានហាត់រៀនពីជំនាញចម្អិនអាហារ ជាមួយមេចុងភៅផ្កាយបីល្បីៗលំដាប់ពិភពលោកជាច្រើនរូបដូចជា លោក Paul Bocuse, លោក Georges Blanc ជាមួយលោក Marcel Le Servot នៅក្នុងបរមរាជវាំង Élysée ដែលនៅទីនោះ លោកជាអ្នកចម្អិនអាហារ សម្រាប់ប្រធានាធិបតី ។
មេចុងភៅលំដាប់ផ្កាយមួយលោក Têtedoie បានរៀបរាប់ថា ការពណ៌នាខាងលើទាំងអស់នេះ គឺជាគ្រឿងផ្សំសំខាន់ៗនៃអាហារ របស់លោក។ លោកបាននិយាយថា «ខ្ញុំមិនដែលបោះបង់ការផ្តល់តម្លៃចំពោះផលិតផលឡើយ ដើម្បីបញ្ជាក់ពីវា ហើយរៀបចំវាយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីកំណត់ពីចំណុចពិសេសៗនៃគ្រឿងផ្សំនីមួយៗ។ អាហាររបស់ខ្ញុំ គឺបង្ហាញពីភាពស្មោះត្រង់ និងសប្បុរសធម៌។ តាមរយៈរូបមន្តផ្ទាល់ខ្លួន និងការរៀបចំដ៏អស្ចារ្យនៃភោជនីយដ្ឋានរបស់ខ្ញុំ នៅទីក្រុង Lyon ដើម្បីគឺចង់ចែករំលែកបទ ពិសោធន៍ ធ្វើម្ហូបដ៏អស្ចារ្យបំផុតជាមួយភ្ញៀវរបស់យើង»។
ក្នុងនាមជាប្រធានសមាគមន៍មេចុងភៅប្រចាំប្រទេសបារាំង Les Maîtres Cuisiniers de France ដែលជាសមាគមន៍ធំមួយរបស់សភា មេចុងភៅនៅបារាំង, គោលដៅរបស់លោក Christian Têtedoie គឺដើម្បីផ្សព្វផ្សាយជាសកលនូវសិល្បៈនៃម្ហូបអាហាររបស់បារាំង។ ក្នុងកំឡុងពេលមួយសប្តាហ៍នៅភ្នំពេញនេះ គាត់នឹងចែករំលែកចំណេះនឹងជំនាញដល់បុគ្គលិកនៅភោជនីយដ្ឋាន តូប៉ាហ្ស ដើម្បីជំរុញ និងលើកទឹកចិត្ត ដល់អ្នកជំនាន់ក្រោយ ដែលមាន បំណងចង់ក្លាយជាមេចុងភៅនៅកម្ពុជា។
ជីវប្រវត្តិសង្ខេបខ្លះៗរបស់លោក Christian Têtedoie៖
*អាយុ១៧ឆ្នាំ លោកបានឈ្នះពាន Best Apprentice ប្រចាំប្រទេសបារាំង ដែលបានរៀបចំ ដោយ «Best Craftsmen of France»
*ជាម្ចាស់ពាន Best Craftsman ប្រចាំប្រទេសបារាំង ក្នុងឆ្នាំ១៩៩៦ ដែលជាពានរង្វាន់ កម្រនឹងទទួលបាន។
*ជាម្ចាស់ភោជនីយដ្ឋាន Têtedoie ក្នុងទីក្រុង Lyon និងទទួលបានពានជាមេចុងភៅ ផ្កាយមួយក្នុងឆ្នាំ២០០០។
*នៅឆ្នាំ២០១១ គាត់ទទួលបានងារជាមេចុងភៅ Les Maîtres Cuisiniers de France ប្រចាំប្រទេសបារាំង ដែលជាសមាគមន៍ ដ៏សំខាន់មួយនៃមេចុងភៅ ដើម្បីផ្សព្វផ្សាយម្ហូបអាហារបារាំងទៅកាន់ពិភពលោក។
ភោជនីយដ្ឋានតូប៉ាហ្ស អស់រយៈពេលជាង២០ឆ្នាំមកហើយ ភោជនីយដ្ឋានតូប៉ាហ្ស នៅតែបន្តបម្រើជូននូវអាហារបារាំងដ៏ល្អឥតខ្ចោះ នៅរាជធានីភ្នំពេញ។ ជាកន្លែងមួយ ដែលគេនិយមរៀបចំកម្មវិធី និងទទួលទានអាហារ ដែលត្រូវបានរៀបចំតុបតែង យ៉ាងទាន់សម័យ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ ភាពរីករាយ និងថាមពលនៃទីក្រុង ដែលធ្វើឲ្យមានអារម្មណ៍ថា ជាផ្ទះរបស់យើង។
កក់សំបុត្រនៅទីនេះ!!!
ព័ត៌មានបន្ថែម សម្រាប់ការកក់សំបុត្រសូមទាក់ទងទូរស័ព្ទ +855 (0)15 821 888, ឬអ៊ីម៉ែល [email protected]!
សម្រាប់កម្មវិធី សូមទំនាក់ទំនង៖ កញ្ញា Gabrielle Gabillat, ទូរស័ព្ទ +855 (0) 69 809 888, អ៊ីម៉ែល [email protected]
ឬ លោក. Tim Liu ទូរស័ព្ទ +855 (0) 69 258 555, អ៊ីម៉ែល l [email protected] ៕