(រតនគិរី)៖ កម្លាំងជំនាញនគរបាលខេត្តរតនគិរី ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើស និងមានការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអជ្ញាអមសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួមទាំងដកហូតបានវត្ថុតាងថ្នាំញៀន៥កញ្ចប់ធំ ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
លោកវរសេនីយ៍ទោ លាង អ៊ីម នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ ជាង ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ
ទី២៖ ឈ្មោះ តាល់ ពឹង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ
ទី៣៖ ឈ្មោះ ដួង សុភ័ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
លោកបានបញ្ជាក់ឲ្យដឹងទៀតថា វត្ថុតាងដែលដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន០៥កញ្ចប់ធំទម្ងន់ ១១.២០ក្រាមទាំងសំបកថង់,
ទូរស័ព្ទ០១គ្រឿង, ដាវសាំម៉ូរៃ២ដើម, ជញ្ជីញថ្លឹងថ្នាំញៀន០១គ្រឿង, ម៉ូតូ០២គ្រឿង, ថង់ច្រកថ្នាំញៀនមួយចំនួនធំ, សម្ភារៈសេពថ្នាំញៀនមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីបន្តក៏សាងសំណុំរឿងបញ្ជូន ទៅអយ្យកាអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕