(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ មិនដឹងមានវិបត្តិអ្វីស្រាប់តែលោតពីលើផ្សារទំនើបអ៊ីអន១ ជាន់ទី៤ធ្លាក់មកដល់ដីបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម៉ោងជាង១០យប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ នាវេលាម៉ោងជាង១០យប់ គេឃើញបុរសជនជាតិចិនម្នាក់ បានដេីរលេងកម្សាន្តនៅផ្សារទំនើបអ៊ីអន១ ស្ថិតនៅជាន់ទី៤ ស្រាប់តែមួយសន្ទុះក្រោយមកមិនដឹងថាជនជាតិចិនខាងលើមានវិបត្តិអ្វីនោះទេ ស្រាប់តែបានលោតពីលើជាន់ទី៤ធ្លាក់ដល់ដីបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម។
សូមបញ្ជាក់ផងដែរថា បុរសជនជាតិចិន ដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដនោះទេ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ត្រួតពិនិត្យដើម្បីស្វែងរកការពិត ដែលនៅពីក្រោយថាជាករណីអ្វីឲ្យប្រាកដ៕