Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គតិបណ្ឌិតទាំង១០ សម្រាប់ថ្ងៃចុងសប្ដាហ៍ថ្មីពីអង្គភាពព័ត៌មាន Fresh News

06-01-2019 20:15

(ភ្នំពេញ)៖ នាថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីៗទៀតមកបង្ហាញជូនមិត្តអ្នកអាន ដែលសុទ្ធតែបានសម្រឹងសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួន ដែលបានកត់ត្រាទុកនូវសម្ដីមាសរបស់មេដឹកនាំ និងបុគ្គលល្បីៗលើពិភពលោក។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១៖ ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថា «ធម៌បួនប្រការសម្រាប់មេដឹកនាំ៖ ក្លាហានចំពោះការធ្វើអំពើល្អ គោរពចំពោះពាក្យរិះគន់ កើតក្តីបារម្ភពេលទទួលអំណោយ និងប្រយ័ត្នក្នុងការកែប្រែខ្លួន»។

២៖ វាជាការឆ្កួតលីលា ដែលសត្វចៀមទៅជជែកពីសន្តិភាពជាមួយសត្វចចក។ លោក ម៉ាស់ ហ្វាល់ឡឺរ (Thomas Fuller)

៣៖ ប្រសិនបើយើងមានប្រជាជនល្ងង់ និងអត្មានិយម យើងនឹងមានអ្នកដឹកនាំល្ងង់ និងអត្មានិយមដូចគ្នាដែរ។ លោក ចច ខាលីន (George Calin)

៤៖ សិទ្ធិមនុស្សមិនអាចប្រើជាការអត់ឱន ដែលនាំឱ្យបំផ្លាញប្រទេសនោះទេ។ លោក រ៉ូទ្រីហ្គោ ឌូទែតេ ប្រធានាធិបតីហ្វីលីពីន

៥៖ ភាពជាអ្នកដឹកនាំគឺជាសកម្មភាព ពុំមែនជាតំណែងនោះទេ។ លោក ដូណាល់ ម៉ាកហ្គានណូន (Donald Mcgannon)

៦៖ អ្វីដែលសម្រេចបាននៅក្នុងប្រទេសអ៊ីស្រាអែល គឺបានមកពីការចូលរួមរបស់ជនជាតិជ្វីបទាំងអស់គ្នា។ លោកស្រី ហ្គោល ដាមែ មេដឹកនាំសន្តិភាព និងសិទ្ធិសេរីភាពរបស់ជនជាតិជ្វីប

៧៖ នគរមានគ្រោះថ្នាក់ កូនប្រុសត្រូវតែជួយ មិនចាំបាច់អញ្ជើញទេ។ ព្រះបិតុលាហាន់ លីវ ប៉ី

៨៖ ប្រើសតិបញ្ញាញាណរបស់អ្នក គ្រប់គ្រងខ្លួនអ្នក, ប្រើបេះដូងរបស់អ្នក គ្រប់គ្រងអ្នកដទៃ។ លោកស្រី អេលែនណឺរ រ៉ូស្វែល (Eleanor Roosevelt)

៩៖ សូមរក្សាភាពភ័យខ្លាចក្នុងខ្លួន ប៉ុន្តែចែករំលែកសេចក្ដីក្លាហានរបស់អ្នកជាមួយអ្នកដទៃ។ លោក រ៉ូបឺតលូស ស្តេវិនសុន (Robert Louis Stevenson)

១០៖ ភាពជាអ្នកដឹកនាំ គឺមិនសំដៅទៅលើឋានៈ តួនាទី តំណែង ឬឋានុក្រមអ្វីទាំងអស់ វាគឺសំដៅលើមនុស្សម្នាក់ដែលមានឥទ្ធិពលទៅលើអ្នកដទៃ។ លោក ចន ម៉ាកវែល (Jonh C Maxwel)៕