(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៩៩៥គ្រឿង រកឃើញល្មើសច្បាប់៦៦២គ្រឿង (ម៉ូតូ៨១%) អប់រំ២០៥គ្រឿង និងផាកពិន័យ៤៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៦ ខែមករានេះ ត្រួតពិនិត្យបានចំនួន៣,៥៨១គ្រឿង, អប់រំ២១០គ្រឿង និងផាកពិន័យ៤៨៦គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមករា​ នេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៣១,៣៩០គ្រឿង រកឃើញយានយន្តល្មើស ៣,០៦៣គ្រឿង (ម៉ូតូ៨៦%) ក្នុងនោះអប់រំ ១,៣៨៦គ្រឿង និងផាកពិន័យ៣,០៦៣គ្រឿង៕