(ភ្នំពេញ)៖ ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ និងឱកាសពិធីបុណ្យចូលឆ្នាំចិន ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះ និងជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ ដែលតែងតែគាំទ្រផលិតផលទូរស័ព្ទដៃទំនើបរបស់សាមសុងនោះ។

ពេលនេះ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីប្រូម៉ូសិនយក្សដ៏ពិសេសជាមួយនឹងការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់ រាល់ការជាវផលិតផលទូរស័ព្ទដៃទំនើបសាមសុងត្រកូល Galaxy J-Series និង Galaxy A-Series ភ្លាមៗ ។

ក្នុងឱកាសដ៏ពិសេសនេះ អតិថិជនរបស់សាមសុង ដែលជាវទូរស័ព្ទដៃម៉ូដែលដូចខាងក្រោម នឹងទទួលបានកាដូរួមនឹងការបញ្ចុះតម្លៃពិសេស ចំណេញស្រួលៗ ភ្លាមៗដូចខាងក្រោម៖

*ទិញទូរស័ព្ទ Galaxy A9 ទទួលបានកាសស្តាប់ Samsung U-Flex ដ៏ទំនើបមួយភ្លាម

*ទិញទូរស័ព្ទ Galaxy A7 ទទួលបាន Samsung Power Bank 10,000mAh រួមជាមួយនឹងការបញ្ចុះតម្លៃពិសេសពី $345 មកត្រឹមតែ $329

*ទិញទូរស័ព្ទ Galaxy J6+ ទទួលបាន Samsung Power Bank 10,000 mAh ភ្លាមៗ

គួរបញ្ជាក់ផងដែរថា កម្មវិធីបញ្ចុះតម្លៃ និងថែមជូនយ៉ាងពិសេសនេះគឺចាប់ពីថ្ងៃទី ៧ ខែមករានេះរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ។

រាល់ផលិតផលទូរស័ព្ទដៃ ក្នុងកម្មវិធីប្រូម៉ូសិននេះ គឺសុទ្ធតែជាម៉ូឌែលទំនើបដែលមានការពេញនិយម និងទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ និងជាផលិតផលសុទ្ធមានការធានារយៈពេលមួយឆ្នាំទៀត ពីក្រុមហ៊ុនសាមសុង។

តោះចឹងចំាអីទៀត! សូមប្រញ៉ាប់រួសរាន់ឡើង! ទិញជាកាដូសម្រាប់ខ្លួនឯងក៏បាន ឬទិញជាកាដូសម្រាប់មនុស្សជាទីស្រលាញ់ក៏បាន មកទទួលយកកម្មវិធីប្រូម៉ូសិន និងកាដូច្រើនសន្ធឹកសន្ធាប់នេះនៅតាមហាងទំនើប និងដេប៉ូចែកចាយផលិតផលសាមសុងទូទាំងប្រទេស។

សូមកុំឲ្យឱកាសមាស ឱកាសប្រាក់នេះកន្លងហួសឲ្យសោះ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖1800-20 32 32 ៕