(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យដំណើរការ សាកល្បងជាផ្លូវការ ទ្វារសុវត្ថិភាពទីស្តីការក្រសួង រយៈពេល៤៥ថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការ សាកល្បងជាផ្លូវការ ទ្វារសុវត្ថិភាពទីស្តីការក្រសួងនេះ ក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងរក្សាឲ្យបានសណ្ដាប់ធ្នាប់របៀបរៀបរយ នៅក្នុងទីស្ដីការក្រសួងទាំងមូល ក៏ដូចជាដើម្បីពង្រឹងបន្ថែម លើយន្ដការគ្រប់គ្រងមន្ដ្រីរាជការ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖