Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៦នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែមករាម្សិលមិញ

06-01-2019 07:41

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្តតូច៧គ្រឿង, យានផ្សេងៗ១គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ, ប្រជែង និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួ៥៧លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន២០នាក់, របួសធ្ងន់៧៩នាក់ និងរបួសស្រាល៥៩នាក់៕