
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ជាង៥០០នាក់ ជួបជុំអបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ៧មករា
05-01-2019 20:19
(អូស្ត្រាលី)៖ នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ នាភោជនីយដ្ឋានម៉ាក់ស៊ីម ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលីដែលកំពុងរស់នៅទីក្រុងម៉ែលប៊ន ប្រមាណជាង៥០០នាក់ បានជួបជុំគ្នាអបអរសាទរពិធីបុណ្យជាតិខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) យ៉ាងសប្បាយរីករាយ ក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនោះបានរៀបចំឡើងដោយលោក ឈឹម សារ៉េត អនុប្រធានក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងក្រុមការងារយុវជនប្រចាំទីក្រុងម៉ែលប៊ន គឺលោក ឡាក់ រ៉ាវុធ, លោក ផុន ប៊ុនថែល និងលោក ណារី សារ៉ា ព្រមទាំងក្រុមការងារយុវជនទាំងអស់ ក្រោមអធិបតីភាពលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់៕