(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៣០៣គ្រឿង រកឃើញល្មើសច្បាប់​ ៧០៥គ្រឿង(ម៉ូតូ៧៩%) អប់រំ២៣៩គ្រឿង និងផាកពិន័យ៤៦៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី៥ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន ៣, ១៤៤គ្រឿង, អប់រំ១៧៥គ្រឿង និងផាកពិន័យ៤៥១គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៥,៣៩៥គ្រឿង រកឃើញយានយន្តល្មើស៣,៧៨៧គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ១,១៨១គ្រឿង និងផាកពិន័យ២,៦០៦គ្រឿង៕