(ភ្នំពេញ)៖ កម្មវិធីប្រកួត ឆុងកាហ្វេដោយដៃ វគ្គផ្ដាច់ព្រាត់ ដែលរៀបចំដោយ OLD TOWN WHITE OFFEE ដោយប្រារព្ធធ្វើឡើងនៅផ្សារទំនើប អ៊ីអន សែនសុខ ពិតជាទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់អ្នកចូលរួម និងអតិថិជនគាំទ្រផងដែរ ។
លោក យ៉ាំ ធារ៉ា តួនាទី Rastaurant Manager នៅ OLD TOWN WHITE OFFEE បានថ្លែងថា ការប្រកួតឆុងកាហ្វេដោយដៃវគ្គផ្ដាច់ព្រាត់ ដែលធ្វើឡើងនៅខែធ្នូ ឆ្នាំ២០១៨ ដើម្បីផ្ដល់នូវចំណេះដឹងនៃការឆុងកាហ្វេ និងស្វែងយល់ពីរសជាតិ និងក្លិនដ៏ឈ្ងុយរបស់ OLD TOWN WHITE OFFEE ផងដែរ។
លោកបន្ដថា កម្មវិធីនេះមានការប្រកួតប្រជែង៦សប្ដាហ៍កន្លងមកហើយ (ក្នុងមួយសប្ដាហ៍ជំរុះយកតែម្នាក់) សម្រាប់អ្នកដែលចង់ស្វែងយល់ពីការឆុងកាហ្វេនៅ OLD TOWN WHITE OFFEE ក្នុងនោះក៏មានការបង្រៀនឆុងកាហ្វេនឹងតែផង ។
បច្ចុប្បន្ន OLD TOWN WHITE OFFEE នៅអ៊ីអនម៉ល សែនសុខ ជាសាខាទី១ ដែលបានទិញប៊្រេន មកពីប្រទេសម៉ាឡេស៊ី ហើយ OLD TOWN WHITE OFFEE នឹងបង្រីកសាខាមួយទៀត នៅក្នុងដើមខែ២ ឆ្នាំ២០១៩ នៅ Olympic mall city ។ ក្នុងនោះគំរោងរបស់ OLD TOWN WHITE OFFEE គ្រោងនឹងពង្រីកសាខារហូតដល់២០សាខាទូទាំងប្រទេសកម្ពុជា។
OLD TOWN WHITE OFFEE ជាប្រ៊េនមួយ ដែលល្បីនៅក្នុងប្រទេសម៉ាឡេស៊ី ដូច្នេះ OLD TOWN WHITE OFFEE ចង់ឲ្យប្រជាជនកម្ពុជាស្គាល់រសជាតិម្ហូប និងភេសជ្ជៈប្លែកៗថ្មីៗជាច្រើន ។
សម្រាប់លោកអ្នក ដែលចង់សាកនូវរសជាតិ កាហ្វេ អាហារ និងភេសជ្ជៈផ្សេងៗទៀតដែលមានរសជាតិឈ្ងុយឆ្ងាញ់ ពី OLDTOWN WHITE COFFEE សូមអញ្ជើញមកទីតាំងផ្សារទំនើបអ៊ីអ៊នទី២ សែនសុខ ក្បែរទីតាំងធ្វើលិខិតឆ្លងដែន៕