(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ចំនួន៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៨នាក់ (ប្រុស) នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧៖៤៥នាទី ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់មកអង្គភាព Fresh News នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន៧នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់ ដែលមានឈ្មោះ ដូចខាងក្រោម៖
*១៖ ឈ្មោះ HUANG YISHUI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរអនឡាញ
*២៖ ឈ្មោះ YANG TAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរអនឡាញ។ ដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន២កញ្ចប់, បារីកញ្ឆា២៩ដើម, ម្សៅកញ្ចប់សង្ស័យ ជាសារធាតុញៀន៥កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១
*៣៖ ឈ្មោះ HUANG LONG JIE ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរអនឡាញ
*៤៖ ឈ្មោះ YANG XUAN HUAN ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន មុខរបរអនឡាញ។ ដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀន៨៥កញ្ចប់ (ក្នុងនោះ មាន២កញ្ចប់ធំ), ថ្នាំញៀនគ្រាប់ MDMA ៣២គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទ៣គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួន
*៥៖ ឈ្មោះ CHU CHIN LIANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរធ្វើការ នៅខារ៉ាអូខេ «ស៊ីអេច»។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន១០កញ្ចប់, ម្សៅកញ្ចប់សង្ស័យ ជាសារធាតុញៀន៧កញ្ចប់, ថ្នាំញៀនគ្រាប់ MDMA ៣គ្រាប់, ទូរស័ព្ទ១គ្រឿង
*៦៖ ឈ្មោះ DU TONG GANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន៤កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទ១គ្រឿង
*៧៖ ឈ្មោះ REN JIN XIN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរអនឡាញ
*៨៖ ឈ្មោះ DAI YONG ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរអនឡាញ។
ដកហូតវត្ថុតាង រួមមាន៖ ម្ស៉ៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន២៨កញ្ចប់, ថ្នាំញៀនប្រភេទ(WY) ២៨គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួន៕