(ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានត្រៀមក្រុមគិលានសង្គ្រោះសុខភាព ដែលមានតង់សរុបចំនួន៤ ក្នុងអំឡុងពេលប្រារព្ធបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក ។
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានចុះទៅពិនិត្យមើលនៅតាមតង់សុខភាព ដែលបានរៀបចំរួចជាស្រេចហើយ ក្នុងនោះបានត្រៀមនូវរថយន្ដព្យាបាលចល័ត ចំនួន៤គ្រឿង រថយន្ដសង្គ្រោះចំនួន១៥គ្រឿង និងក្រុមគ្រូពេទ្យចល័ត ចំនួន៦០នាក់ ។
ជាក់ស្ដែង ក្នុងឱកាសហាត់សាកល្បងកាលពីព្រឹកមិញនេះ ពីស្ថាប័នពាក់ព័ន្ធសម្រាប់ប្រារព្ធបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា មានអ្នកចូលរួមហាត់សមជាច្រើននាក់ ដែលមកទទួលសេវាសុខភាព នៅតាមស្ដង់ទាំងបួននេះផងដែរ ៕