(ព្រះសីហនុ)៖ ក្រុមហ៊ុនស្រាបៀរ Tiger បានធ្វើសន្និសីទ ស្តីពីការចាប់ពូលនៃប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នាសណ្ឋាគារឯករាជ្យ ដែលការប្រកួតជាផ្លូវការ ដោយប្រព្រឹត្តទៅនៅថ្ងៃទី ៥-៦ ខែមករា ឆ្នាំ២០១៩ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។
ក្នុងឱកាសប្រកាសសន្និសីទព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 រដូវកាលទី៧នៅមណ្ឌលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដែលជាមណ្ឌលដំបូងក្នុងរដូវកាលថ្មីនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ថោង បវរលក្ខិណា នាយកគ្រប់គ្រងទីផ្សារស្លាកសញ្ញា ស្រាបៀរ Tiger និងលោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថា សម្រាប់ការប្រកួតរដូវកាលថ្មីឆ្នាំនេះ មានក្រុមចូលរួមយ៉ាងច្រើនកុះករដូចឆ្នាំមុនដែរ ព្រមទំាងទទួលបានការគាំទ្រពីយុវជនជាច្រើននាក់ នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 កាន់តែធ្វើឲ្យវិស័យកីឡាបាល់ទាត់កម្ពុជារបស់យើង ទទួលការរីកចម្រើន។
លោកថ្លែងទៀតថា តាងនាមសហព័ន្ធសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់របស់កម្ពុជា នាពេលខាងមុខនេះ។
ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 លើកទី៧នេះ កាន់តែអស្ចារ្យដោយយើងធ្វើឡើងរហូតដល់៩ខេត្ត/ក្រុងទូទាំងប្រទេស ប្រកួតកាន់តែច្រើន និងរង្វាន់សរុប ៥០,០០០ដុល្លារអាមេរិក ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ ខែមីនាខាងមុខនេះ។
នេះជាលើទី៧ហើយ សម្រាប់ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 ដែលក្រុមហ៊ុនស្រាបៀរ Tiger បាននាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ហើយជាមណ្ឌលដំបូង ត្រូវចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០១៩ ក្នុងចំណោម៥៤ក្រុមគណៈកម្មការជ្រើសរើសយក៦ក្រុម ទៅធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅកោះពេជ្រនៅរាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ មីនាខាងមុខនេះ៕
ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ Tiger Street Football Festival 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com /TigerBeerKH
ពិសាដោយការទទួលខុសត្រូវ!!!