(ព្រះសីហនុ)៖ ជនបរទេស២នាក់ប្ដី-ប្រពន្ធ បានគាំងបេះដូងស្លាប់ នៅក្នុងបុរី «BS» ផ្ទះលេខV4/38 ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង១២៖០០នាទី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។
បើតាមមន្ដ្រីនគរបាលខេត្ត បានឲ្យដឹងថា ជនបរទេស២នាក់ ប្តី-ប្រពន្ធ ខាងលើនេះ រួមមាន៖
ទី១៖ ឈ្មោះ KHARLAMOV VIKTOR ភេទប្រុស ឆ្នាំកំណើត ២២.០៦.១៩៦៦ ជនជាតិរុស្ស៊ី កាន់លិខិតឆ្លង ដែនលេខ ៧២៥៦៧០៤១០ មានសុពលភាព ០១.០៨.២០២៣។
ទី២៖ ឈ្មោះ POSPELOVA LILIIA ភេទស្រី ឆ្នាំកំណើត ១១.០២.១៩៦០ ជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ ៧១៥៤៥៥៥៩៤ មានសុពលភាព ២១.០៧.២០២១ ប្រពន្ធមុខរបរអ្នកទេសចរណ៍ ស្នាក់នៅផ្ទះកើត ហេតុខាងលើ។
តាមការពិនិត្យ ដោយលោកវេជ្ជបណ្ឌិត និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានជំហ៊ានដំបូងថា ស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពអ្នកទាំង២ ត្រូវបានដឹកយកទៅរក្សាទុក នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត តាមការសម្រេចរបស់ស្ថានទូតសាម៉ី៕