(ភ្នំពេញ)៖ យុវជនម្នាក់ ត្រូវបានចោរកាត់សោម៉ូតូម៉ាក Honda Scoopy ស៊េរី ២០១៣ ​ពណ៌ខ្មៅ១គ្រឿង យកទៅបានដោយសុវត្ថិភាព កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះ E3 ២៨៩ Z ផ្លូវ១១០ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យុវជនបាត់​ម៉ូតូខាងលើមានឈ្មោះ ហុង ​ប៊ុនថ​ន អាយុ២៥ឆ្នាំ រស់នៅតាមអាស្រ័យដ្ឋាន កើតហេតុខាងលើនេះ។

បើតា​មជ​នរងគ្រោះខាងលើ បានរៀបរាប់ឲ្យដឹងថា ម៉ូតូរបស់ខ្លួនបានបាត់ទៅ នៅវេលាម៉ោង៦ព្រឹក ខណៈដែលខ្លួនចុះមកយកម៉ូតូជិះចេញទៅ ខាងក្រៅ ហើយមិនបានឃើញម៉ូតូរបស់ខ្លួន នៅកន្លែងដាក់ដូចសព្វដង។

ក្រោយបាត់ម៉ូតូភ្លាម ជនរងគ្រោះ បានសួរនាំអ្នកផ្ញើម៉ូតូដែលប្រចាំការ​នៅទីនោះ តែអ្នកមើល​ម៉ូតូ បាន​អះអាងថា នៅវេលាម៉ោង៦ព្រឹកនោះ ខ្លួនបានបណ្តើរម៉ូតូ៤ទៅ៥គ្រឿង យកចេញមកខាងក្រៅដូចរាល់ថ្ងៃ (ក្នុងនោះក៏មានម៉ូតូជនរងគ្រោះដែរ) ដើម្បីឲ្យម្ចាស់ម៉ូតូ យកទៅជិះចេញទៅខាងក្រៅ កុំឲ្យចង្អៀតនៅខាងក្នុងផ្ទះពេក ពេលនោះ ខណៈខ្លួនដើរចូលទៅខាងក្នុងផ្ទះ​ ហើយដើរចេញមកវិញ ឃើញយុវជន​ម្នាក់ បានជិះម៉ូតូជ​នរងគ្រោះចេញទៅបាត់ ដោយខ្លួននឹកស្មានថា ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ។

បើបងប្អូនសាធារណជន ឬសមត្ថកិច្ច បានឃើញម៉ូតូ នៅតាមហាងបញ្ចាំ​ម៉ូតូ ដូចមានភិនភាគខាងលើ សូមជួយរាយការណ៍ជូនសម​​ត្ថកិច្ចផង ដើម្បីមានវិធានការ៕