(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៣៖៣៩នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F13A) មូលហេតុដោយសារមានអេស្កាវ៉ាទ័រដាក់ទុយោបង្ហូរទឹករបស់ការដ្ឋានអូរឡាំពិកកាយប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)មហាវិថីព្រះសីហនុ សង្កាត់វាលវង់ និងផ្លូវ១៦៣ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា (២)ផ្លូវ៣៦០ និងផ្លូវ១០៥ សង្កាត់បឹងកេងកង២ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ (៣)ផ្លូវ២៤៥ ផ្លូវ១០១ ផ្លូវ១០៣ ផ្លូវ២២៣ និងផ្លូវ៤៣៦ សង្កាត់បឹងត្របែក (៤)ផ្លូវ៦៣ និងមហាវិថីព្រះមុនីវង្ស (៥)ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ (៦)ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក (៧)ផ្លូវ៤៤០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៦៖៣៥នាទីរសៀល។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕