(ភ្នំពេញ)៖ ប្រជាពរដ្ឋខ្មែរជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ ពិតជានៅចងចាំបានអំពើកុប្បកម្មដ៏ហិង្សាបំផុត នៅតាមបណ្តោយផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ និងទី៤ មករា ឆ្នាំ២០១៤ ពោលគឺកាលពី៥ឆ្នាំមុននេះ។
ក្រុមកុប្បករ ប្រដាប់ដោយដំបង ព្រនង់ កាំបិត ដុំថ្ម ចំពាមកៅស៊ូ និងដបសាំង បានធ្វើសកម្មភាពវាយកម្ទេច ដុតបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ និងឯកជនជាច្រើនដោយគ្មានញញើតដៃ។ ពួកគេបាន ប្រែក្លាយផ្លូវវ៉េងស្រេង ដែលជាផ្លូវដ៏អ៊ូអរពោរពេញ ដោយសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹកនោះ ឲ្យទៅជាផ្លូវដ៏ខ្មៅងងឹត ពោរពេញដោយផ្សែងពណ៌ខ្មៅហុយទ្រលោម អណ្តាតភ្លើងឆេះសន្ធោរសន្ធៅ។ អាគាររោងចក្រ និងអាជីវកម្មដែលធ្លាប់តែមានសកម្មភាពរស់រវើក បានប្រែក្លាយទៅជាគោលដៅ នៃការវាយប្រហាររបស់ក្រុមសកម្មជនអតីតបក្ស ប្រឆាំងដោយបន្សល់ទុក នូវភាពខ្ទេចខ្ទាំដោយស្នាដៃវាយកម្ទេច ដុតបំផ្លាញពីសំណាក់ក្រុមកុប្បករឈាមក្តៅដឹកនាំដោយទណ្ឌិត សម រង្ស៊ី។
បណ្តោយផ្លូវវ៉េងស្រេងដែលធ្លាប់តែអ៊ូអរ ដោយយានយន្តយ៉ាងណែនណាន់តាន់តាប់ ស្រាប់តែប្រែក្លាយជាសកម្មភាពលួច ឆក់ ប្លន់ និងជាទីលានប្រយុទ្ធគ្នាដោយហិង្សាក្រោមស្នាដៃក្រុមកុប្បករ ចិត្តសាហាវដែលក្រុមប្រឆាំង បានបំពាក់និងពង្វក់មនោគមវិជ្ជាវណ្ណៈ និងដុតកំហឹងពូជសាសន៍ ជាឈ្នួនសំរាប់ប្រើប្រាស់ និងបញ្ជា។ ដុំថ្មក្រាលពេញផ្លូវកៅស៊ូ, កម្ទេចកញ្ចក់ធ្លាក់ស្រោចពេញដី, តុ កៅអី សម្ភារការិយាល័យ ត្រូវបានដុតបំផ្លាញ ឬលួចយកស្ទើរគ្មានសល់។ មនុស្សស្លាប់ និងរងរបួស រួមទាំងកងកម្លាំងសមត្ថកិច្ចផងដែរ។
មើលទៅវាមិនខុសពីឈុតឆាកប្រយុទ្ធគ្នា ក្នុងសមរភូមិនោះឡើយ ហើយឈុតឆាកទាំងនេះ គឺជាតិតតាងនៃការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ក្រោមខ្សែញាក់របស់ពួកបរទេស។
តើនេះឬជាអ្វីដែលទណ្ឌិត សម រង្ស៊ី និងសកម្មជនមួយចំនួន ដែលជាអាយ៉ង និងកូនអុកបើកប្រាក់ខែពីពួកបរទេសតែងតែហៅថា ជាបាតុកម្មអហិង្សានោះ?
ស្នាមរបួសដ៏ជ្រៅនេះ ពិតជាមិនងាយលុបលាងចេញពីអារម្មណ៍ របស់ពលរដ្ឋខ្មែរបានឡើយ ជាពិសេសអ្នករស់នៅតាមបណ្តោយផ្លូវវ៉េងស្រេង គឺជាសាក្សីផ្ទាល់ភ្នែកដែលបាន ឃើញភាពសាហាវព្រៃផ្សៃរបស់ក្រុមសកម្មជន ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងគូកន។
បើទោះបីជាក្រុមប្រឆាំងជាពិសេស មេដឹកនាំសង្គមស៊ីវិលមួយចំនួន បាននិងកំពុងខិតខំកាឡៃសភាពការណ៍ថា សមត្ថកិច្ចបង្ក្រាបទៅលើបាតុកម្មអហិង្សាយ៉ាងណាក៏ដោយចុះ ក៏ស្លាកស្នាម និងសកម្មភាពរបស់ក្រុមកុប្បករ នៅតែជាភស្តុតាង យ៉ាងច្បាស់ក្រឡែតដែលបញ្ជាក់ថា សកម្មភាពរបស់ពួកគេ គឺជាអំពើកុប្បកម្មប្រកបដោយចរិតហិង្សា ក្នុងន័យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។ ភស្តុតាងមួយដែលគ្មាននរណាអាច ប្រកែកបានថាជាសកម្មភាព
កុប្បកម្មនោះ គឺការប្រើប្រេងសាំងដាក់ដប ឬគ្រាប់បែកប្រេងសាំង (Molotov Cocktail ឬ Petrol Bomb) ដែលជាទូទៅគេចាត់ទុកថា ជាអាវុធសំរាប់ធ្វើកុប្បកម្ម។
ប៉ុន្តែពិតជាមហា សំណាងសំរាប់កម្ពុជាយើងនៅពេលនោះ បើកុំតែ អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា កុំអីម៉ោងនេះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាព ដូចបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូពា៍ដូចជាស៊ីរីបាត់ ទៅហើយ ពោលគឺទីក្រុងភ្នំពេញពេលនេះ កំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំ និងខ្ទេចខ្ទាំ ដូចក្រោយថ្ងៃ ១៧ មេសា ១៩៧៥ បាត់ទៅហើយហើយអ្នកភ្នំពេញពេលនេះ ប្រហែលជាកំពុងភៀសខ្លួន ទៅកាន់កន្លែងផ្សេង ដើម្បីគេចចេញពីអំពើហិង្សាជាពិសេស គឺនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីរបស់ សម រង្ស៊ី។
ប៉ុន្តែជាសំណាងល្អណាស់ដែលអ្វីៗទាំងនេះ មិនអាចកើតមាន ដោយសារតែវិធានការបន្ទាន់ និងម៉ឺងម៉ាត់របស់អាជ្ញាធររាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកធានាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្នុងប្រទេសកម្ពុជា។ ខុសពី សម រង្ស៊ី ដែលជាតួអង្គបំផ្លាញសន្តិភាព បំផ្លាញស្ថិរភាពសង្គម និងបំផ្លាញសមិទ្ធផលរបស់ប្រជាជន ដូចសកម្មភាពដែលក្រុមរបស់គាត់ បានធ្វើក្នុងអំពើកុប្បកម្មក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ជាពិសេសសោកនាដកម្ម នៅលើផ្លូវវ៉េងស្រេង ជាឧទាហរណ៍ស្រាប់។ គឺចាប់ពីពេលនោះមកហើយ ដែលប្រជាពលរដ្ឋខ្មែរផ្តើមយល់កាន់តែច្បាស់ថា អ្វីទៅជាបដិវត្តន៍ពណ៌ អ្វីទៅជាមហិច្ឆតា ពិតប្រាកដរបស់ក្រុមប្រឆាំងដឹកនាំដោយសម រង្ស៊ី អ្នកណាជាតួអង្គការពារសន្តិភាព ហើយអ្នកណាជាតួអង្គដែលចាំតែបំផ្លាញសេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាជន។
ទោះបីរយៈពេល៥ឆ្នាំកន្លងផុតទៅ ប៉ុន្តែស្រមោលខ្មៅងងឹតនៃអំពើហិង្សា និងស្រមោលនៃចលនាបដិវត្តន៍ពណ៌ នៅតែតាមលងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ មិនទាន់ឈប់ទេ។ មេក្លោងចលនាបដិវត្តន៍ពណ៌ ក្រោមការបញ្ជារបស់បរទេស ដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជា កំពុងបន្តធ្វើព្យុះភ្លើងពីចម្ងាយដោយចិញ្ចឹមទុកមហិច្ឆតាដដែល គឺការបង្កចលាចលសង្គម បង្កភាពវឹកវរ ហិង្សា ដើម្បីឈានទៅផ្តួលរំលំពីព្រោះពួកគេយល់យ៉ាងច្បាស់ថា ការដណ្តើមអំណាចតាមផ្លូវបោះឆ្នោត មិនអាចយកឈ្នះគណបក្សកាន់អំណាចសព្វថ្ងៃនេះបានឡើយ។ ដូច្នេះដើម្បីយកឈ្នះ ពួកគេមានតែបន្តប្រើជំនាញតែម្យ៉ាងគត់នោះគឺការសាបព្រួសវប្បធម៌ លាបពណ៌វប្បធម៌ហិង្សា ដើម្បីឲ្យមនុស្សមានគំនុំស្អប់ខ្ពើមគ្នាហើយបង្កជម្លោះហិង្សាវឹកវរដែលនោះ ហើយនៅក្នុងគម្ពីរបដិវត្តពណ៍គេកំណត់ថា ជាឱកាសល្អបំផុតរបស់ពួកគេក្នុងការឈានទៅញុះញង់ដើម្បីផ្តួលរំលំ។
ប៉ុន្តែពាក្យចាស់ពោលថា អ្នក សាបព្រួសអ្វីទទួលបានផល នោះ។ សម រង្ស៊ី ដែលជាអ្នក សាបព្រួសវប្បធម៌អាក្រក់ៗជាច្រើនមកលើទឹកដីកម្ពុជា ពេលនេះកំពុងទទួលផលកម្មពីអំពើ របស់ខ្លួនហើយ។
សរុបមកវិញ មេរៀនដែលគេអាចទាញចេញពីព្រឹត្តិការណ៍ ហិង្សានិងកុប្បកម្មលើផ្លូវវ៉េងស្រេងកាលពី៥ឆ្នាំមុនគឺ៖
ទី១៖ គម្រោងធ្វើបដិវត្តន៍ពណ៌របស់សម រង្ស៊ី ត្រូវទទួលបរាជ័យទាំងស្រុង។
ទី២៖ លទ្ធផលនៃការដណ្តើមអំណាចក្រៅប្រព័ន្ធបោះឆ្នោតគឺអំពើហិង្សា។
ទី៣៖ អំពើកុប្បកម្ម និងបាតុកម្មអហិង្សាតាមបែបប្រជាធិបតេយ្យមិនដូចគ្នាទេ។
ទី៤៖ មានតែផ្លូវបោះឆ្នោតតែមួយគត់ដែលជាវិធីជ្រើសរើសមេដឹកនាំដោយសន្តិវិធី និងស្របតាមឆន្ទៈរបស់ពលរដ្ឋ។
ទី៥៖ ប្រជាពលរដ្ឋខ្មែរអាច បែងចែកយ៉ាងច្បាស់រវាងអ្នកការពារ និងអ្នកបំផ្លាញនិង
ទី៦៖ មានសន្តិភាព មានការអភិវឌ្ឍន៍ និងមានការរីកចម្រើនខាងជីវភាពរបស់ពលរដ្ឋ។
សូមលោក សម រង្ស៊ី និងគូកន មើលវិដេអូនេះថា តើព្រឹត្តការណ៍ផ្លូវវេងស្រេងដើមឆ្នាំ ២០១៤ ជាកុប្បកម្ម រឺ បាតុកម្មអហឹង្សា ?
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម