(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២២៖០០នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយកំពង់សឹង្ហ និងអនុស្ថានីយច្រកម្ទេស ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដោះខ្សែខ្លែងទាក់ជាប់លើខ្សែបណ្តាញតង់ស្យុងខ្ពស់(HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីស្ថិតនៅផ្នែកខ្លះក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង។
អគ្គិសនីកម្ពុជា បានឲ្យដឹងទៀតថា អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២៣៖០០នាទីយប់។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕