(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ទីភ្នាក់ងារអវកាសចិន បញ្ចេញយាន «ទន្សាយគជ់» ចេញពី​យាន «ឆាងអឺទី៤» ឲ្យចាប់ផ្តើមរត់នៅលើផ្ទៃចំហៀង​ម្ខាង​ទៀត​របស់ព្រះច័ន្ទ។

២៖ លោកស្រី Nancy Pelosi ឡើងជាប្រធានសភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយ​បក្ស​ប្រជាធិបតេយ្យ។

៣៖ ​មីយ៉ាន់ម៉ាប្រារព្ធទិវាខួប៧១ឆ្នាំនៃថ្ងៃប្រកាសឯករាជ្យ។

៤៖ រកឃើញ​រូងភ្នំបុរាណចំណាស់យ៉ាងតិច៤,០០០ឆ្នាំ នៅតំបន់ទីបេនៃប្រទេសចិន។

៥៖ ​មេដឹកនាំ​ប្រទេស​អេត្យូពីនៃតំបន់​អាហ្វ្រិក ប្តេជ្ញាពង្រឹង​ទំនាក់ទំនងឲ្យស៊ី​ជម្រៅជាមួយ​ចិន។

៦៖ ទីបំផុតមហាយក្ស​សេដ្ឋកិច្ចទាំងពីរចិន-អាមេរិក ជ្រើស​យក​ថ្ងៃទី៨-៩ ខែមករា ដើម្បីជួបមុខចរចា​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម។

៧៖ មនុស្សម្នាដើរទស្សនា «ពិភពព្រិល-ទឹកកក» នៅក្រុង Harbin នៃខេត្ត Heilongjiang ភាគឦសានប្រទេសចិន។