(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៨៤២គ្រឿង រកឃើញល្មើសច្បាប់១,៣២២គ្រឿង(ម៉ូតូ៧៦%) អប់រំ២៩៧គ្រឿង និងផាកពិន័យ១,០២៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៤ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣, ៤៩៦គ្រឿង, អប់រំ១៧៩គ្រឿង និងផាកពិន័យ៤៧០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២០,០៩២គ្រឿង រកឃើញយានយន្តល្មើស៣,០៨២គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ៩៤២គ្រឿង និងផាកពិន័យ២,១៤០គ្រឿង៕