(ភ្នំពេញ)៖ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់គ្រឿងចក្រចំនួន៣គ្រឿង សម្រាប់សំអាតឆ្នេរខេត្ត ជាប់មាត់សមុទ្រដល់ខេត្ត ជាប់សមុទ្រទាំង៤ របស់ប្រទេសកម្ពុជា។ នេះបើតាម Facebook Page របស់ក្រសួងបរិស្ថាន ចុះផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។
បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា ជំហានទី១នេះ គឺខេត្តព្រះសីហនុ ទទួលបាន២គ្រឿង, ខេត្តកែប និងកំពត ទទួលបាន១គ្រឿង។ ហើយសម្រាប់ខេត្តកោះកុង នឹងផ្តល់ជូននៅពេលក្រោយទៀត។
ក្រសួងបរិស្ថាន បានបន្ថែមទៀតថា ដោយឡែកសំរាប់ថ្ងៃនេះ ក្រុមការងារជំនាញ បាននាំយកគ្រឿងចក្រ មកធ្វើការហ្វឹកហាត់នៅឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕