Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិ ជូនដំណឹងដល់បេក្ខជន បេក្ខនារី ដែលដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្ដ្រីយោធា ឲ្យទៅពិនិត្យឈ្មោះ និងទីកន្លែងប្រឡង

04-01-2019 16:37

(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេស នៃក្រសួងការពារជាតិ បានចេញសេចក្ដីជូនដំណឹង ដល់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌមន្ដ្រីយោធា ឲ្យទៅពិនិត្យឈ្មោះ និងទីកន្លែងប្រឡង នៅតាមមណ្ឌលដែលបានដាក់ពាក្យ។

បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា មណ្ឌលប្រឡងនៅទូទាំងប្រទេស រួមមាន៖

ទី១៖មណ្ឌលប្រឡងរាជធានីភ្នំពេញ
ទី២៖មណ្ឌលប្រឡងយោធភូមិភាគទី១ (ខេត្តស្ទឹងត្រែង)
ទី៣៖មណ្ឌលប្រឡងយោធភូមិភាគទី២ (ខេត្តកំពង់ចាម)
ទី៤៖មណ្ឌលប្រឡងយោធភូមិភាគទី៣ (ខេត្តកំពត)
ទី៥៖មណ្ឌលប្រឡងយោធភូមិភាគទី៤ (ខេត្ដសៀមរាប)
និងទី៦៖មណ្ឌលប្រឡងយោធភូមិភាគទី៥ (ខេត្តបាត់ដំបង)។

ក្រសួងការពារជាតិ បន្ថែមថា បេក្ខជន បេក្ខនារីទាំងអស់ ត្រូវមានវត្តមាននៅតាមមណ្ឌលប្រឡងរបស់ខ្លួន វេលាម៉ោង០៦៖០០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដើម្បីស្ដាប់តាមការណែនាំពីគណៈកម្មការប្រឡង និងអនុវត្ដតាមកាលបរិច្ឆេទផ្សេងៗ៕​