(ព្រះសីហនុ)៖ ជនជាតិចិនម្នាក់ បានដួលផ្កាប់មុខស្លាប់ នៅចំណុចទ្រូងផ្លូវ២ធ្នូ ទល់មុខដំណាក់ស្តេច ក្នុងក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ហើយត្រូវបានរថយន្តគ្លីនិក៨៨៨ មកដឹកយកទៅសង្រ្គោះនៅគ្លីនិកមិត្តភាព ប៉ុន្តែជនរងគ្រោះ បានស្លាប់នៅលើរថយន្តសង្គ្រោះតែម្តង។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០២៖០០នាទី យប់រំលងអាធ្រាត្រ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។
បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ZHU YONGAN ឆ្នាំកំណើត ២៨ ធ្នូ ១៩៨៣ កាន់លិខិតឆ្លងដែនលេខ ED6906046 មានសុពលភាព ២ កក្កដា ២០២៨ មុខរបរកម្មករជាងឈើ នៅបុរីគុជអាស៊ី ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។
សមត្ថកិច្ចដដែល បានបញ្ជាក់ថា តាមការសន្និដ្ឋាន សាកសពស្លាប់ដោយសារការប៉ះទង្កិចចំក្បាលធ្ងន់ធ្ងរ។ បច្ចុប្បន្នសាកសពបានយកទៅតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសម្រេចពីស្ថានទូត៕