(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស ប្រកាសចុះឈ្មោះវគ្គសិក្សាថ្មីឆ្នាំ២០១៨-២០១៩ ដោយសិក្សាលើមុខជំនាញជាច្រើន។ ចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មី នៅសាកលវិទ្យាល័យធនធានមនុស្ស សិក្សាដើម្បីការងារ, មុខរបរ, និងអនាគត។
សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស ដើម្បីកសាងសមត្ថភាពវិជ្ជាជីវៈ និងសហគ្រិនភាពរបស់លោកអ្នក។ សាកលវិទ្យាល័យធនធានមនុស្ស ជាសាកលវិទ្យាល័យដែលមានបទពិសោធន៍បណ្ដុះបណ្ដាលជាង២០ឆ្នាំ ល្បីឈានមុខគេលើគុណភាព, ការងារ និងមុខរបរ ធ្វើឱ្យនិស្សិតចេះភាសារអង់គ្លេស, កុំព្យួទ័រ និងជំនាញឯកទេសក្នុងពេលតែមួយ។
ក្នុងនោះសាកលវិទ្យាល័យ មានបំពាក់នូវធនធានសម្ភាររូបវន្តសំបូរបែប និងទាន់សម័យ សាស្រ្តាចារ្យមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ ហើយមានកម្មវិធីសិក្សា ប្រព័ន្ធគ្រប់គ្រង និងយន្តការធានាគុណភាពអប់រំ ស្របតាមស្តង់ដារ និងមានប្រសិទ្ធភាព។
និស្សិតសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស នឹងទទួលបាននូវសមត្ថភាព ចំណេះជំនាញច្បាស់លាស់ ឧត្តមភាព និងឱកាសទទួលបានការងារខ្ពស់ ហើយជារៀងរាល់ឆ្នាំអត្រានិស្សិត បញ្ចប់ការសិក្សាមានការងារមានជាង៩០%។
សូមទំនាក់ទំនងចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មី នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលមានទីតាំងស្ថិតនៅខាងត្បូងវត្តមហាមន្ត្រីចាប់ពីថ្ងៃនេះតទៅ៕