(ភ្នំពេញ)៖ ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនឈានគេមួយ លើច្ចេកវិទ្យានៃឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច។ ថ្មីៗនេះក្រុមហ៊ុន LG បានបង្ហាញវត្តមានទូរទឹកកកសេរីថ្មី Instaview Door In Door នៅលើទីផ្សារប្រទេសកម្ពុជាដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។

បច្ចេកវិទ្យារបស់ Instaview Door In Door បានធ្វើឲ្យក្រុមហ៊ុន LG ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានការច្នៃប្រឌិតថ្មី និងទទួលបានជោគជ័យបំផុតក្នុងឧស្សាហកម្មទូរទឹកកក។

ឥឡូវនេះ អ្នកមិនចាំបាច់ត្រូវតែបើកទូរទឹកកកគ្រប់ពេលដើម្បីរកមើលម្ហូបអាហារដែលមានខាងក្នុងទូរទឹកកកនោះទេជាមួយនឹងបច្ចេកវិទ្យា LG Instaview គឺកាន់តែងាយស្រួល ដោយគ្រាន់តែធ្វើការគោះទ្វារកញ្ចក់២ដង (Knock Twice) តែប៉ុណ្ណោះ ។

ទូរទឹកកក សេរីថ្មីនេះ មានទ្វារចំនួន២ជាន់ ដោយជាន់ទីមួយ លោកអ្នកអាចដាក់ស្តុក របស់ដែលត្រូវប្រើជាប្រចាំ ដូចជា ដបទឹក ទឹកក្រូច ភេសជ្ជៈនានា ដែលឧស្សាហ៍យកចេញយកចូល ហើយវាមានscreen View ដើម្បីដឹងថា របស់ដែលយើងត្រូវរកនៅទីណា ថតមួយណា ជាដើមហើយវាមានលក្ខណៈពិសេសមួយទៀតគឺ មានសន្ទះការពារការជ្រាបចេញនៃ ភាពត្រជាក់រហូត និងជួយសន្សំសំចៃភ្លើង រហូតដល់ ៤០% ។ 

ក្រៅពីធ្នើរដែលអាចរុញចូលក្នុងបាន ទូរទឹកកក LG InstaView Door-in-Door ក៏បានបន្ថែមកន្លែងផ្ទុករបស់របរ់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាឈីស ឬក័ប័រ ជាដើម នៅផ្ទៃខាងក្រោម១ទៀត ដើម្បីជាភាពងាយស្រួលក្នុងការរក្សាទុក និងយកប្រើប្រាស់ម្តងទៀត។ សម្រាប់ធ្នើរដាក់របស់របរនៅខាងក្នុង អាចទ្រទំងន់បានរហូតដល់ទៅ ១៥០គីឡូក្រាម និង ត្រូវបានរចនាឡើងដែលអនុញ្ញាតឲ្យអ្នកអាចរុញធ្នើរចេញ ដើម្បីឲ្យមានផ្ទៃទូលាយ អាចដាក់របស់ដែលមានទំហំធំ និងខ្ពស់ៗ បានដោយងាយស្រួល។

ទូរទឹកកក Instaview មានផ្នែកខាងក្នុងធំ ទូលាយ អាចផ្ទុកសម្ភារៈបានច្រើន និងមានច្រើនថ្នាក់ ច្រើនធ្នើរ សម្រាប់បែងចែកដូចជា ប្រភេទត្រី សាច់ គ្រឿងសមុទ្យ ដែលមានក្លិនឆ្អាប ផ្សេងពី សាច់គោ សាច់ជ្រូក ឬ ក៏ប្រភេទ បន្លែ ផ្លែឈើ ដែលត្រូវការកម្រិតសំណើម ខុសៗគ្នា។ លើសពីនេះទៅទៀត ក៏មាន​ធុងសម្រាប់ដាក់ទឹក នៅខាងក្នុង រួមជាមួយធុងផលិតទឹកកក ដែលអាចផលិតជាទឹកកក ដុំក៏បានឬ ទឹកកកម៉ត់ ក៏បាន។

ប្រពន្ធ័បន្សុតខ្យល់ «Pure N Fresh»នឹងជួយបំបាត់ក្លិនមិនល្អដែលមាននៅក្នុងទូរទឹកកកហើយវាបានសាយភាយនូវខ្យល់បរិសុទ្ធ ដើម្បីរក្សាគុណភាពម្ហូប សាច់ បន្លែ ផ្លែឈើ ឲ្យនៅស្រស់បានយូរ ហើយទូរទឹកកកក៏មិនមាននូវបញ្ហាក្លិនអាក្រក់ផងដែរ។

នៅពេលដែលអ្នកមិនបានបិទទ្វារទូរទឹកកកឲ្យបានជិតល្អ បច្ចេកវិទ្យា LG Instaview ដែលបំពាក់លើទូរទឹកកកនេះ នឹងផ្ញើសារទៅលោកអ្នកដើម្បីឲ្យលោកអ្នកបានដឹង តាមរយៈកម្មវិធីដែលបំពាក់លើទូរស័ព្ទដៃរបស់អ្នកលោកអ្នកអាចបញ្ជាទូរទឹកកកពីទូរស័ព្ទដៃរបស់អ្នកបានតាមរយៈការប្រើប្រាស់នូវ «SmartThinQ» App។

ហើយលោកអ្នកនឹងកាន់តែពេញចិត្តស្តូកតែម្តងនៅពេលដែលអ្នកបាន ទិញនូវទូរទឹកកកម៉ូដែលថ្មីទំនើបនេះ ព្រោះថាម៉ាស៊ីនរបស់វាមានភាពរឹងមាំដែលក្រុមហ៊ុន LG នឹងធ្វើការធានាជូនរហូតដល់ទៅ១០ ឆ្នាំ ដែល២ឆ្នាំ គឺធានាលើ គ្រឿងបន្លាស់៣ឆ្នាំ ធានាទៅលើប្រព័ន្ធនៃភាពត្រជាក់របស់ទូរទឹកកក និង៥ឆ្នាំ ធានាទៅលើខំប្រេស័រ។

ទូរទឹកកក LG បំពាក់នូវបច្ចេកវិទ្យា LG Instaview គឺជាទូរទឹកកកដែលលោកអ្នកអាចប្រើប្រាស់រហូតដល់ជាង ២០ឆ្នាំឯណោះ!

LG InstaView Door in Door គឺជាទូរទឹកកកដែលមានភាពល្អប្រណិត ឆ្លាតវៃ និងធ្វើអោយជីវិតវិវត្តន៍ទៅរកភាពកាន់តែប្រសើរ។