(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ សហការជាមួយមន្ទីពាណិជ្ជកម្មនិងគណៈកម្មការផ្សារ បានចុះទៅទំនិញផ្សារទឹកថ្លា ផ្សារដីហុយ និងផ្សារឈូកមាស។
មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ បានឲ្យដឹងថា នៅក្នុងឱកាសចុះពិនិត្យទំនិញនៅផ្សារទឹកថ្លា ក្រុមការងារបានរកឃើញ តៅហ៊ូពងមាន់ ៩ដុំមូល x ១១០ក្រាម,
តៅហ៊ូប្រអប់ Zheng quo Shang Hal ៣ប្រអប់ x ៤៤០ក្រាម, តៅហ៊ូប្រអប់គ្មានស្លាកសញ្ញា ២ប្រអប់ x ៣០០ក្រាម។
ចំពោះផ្សារដីហុយ ពិនិត្យឃើញមាន៖ តៅហ៊ូពងមាន់ ៤៣ដុំមូល x ១១០ក្រាម, តៅហ៊ូប្រអប់ Zheng quo Shang Hal ២១ប្រអប់ x ៤៤០ក្រាម តៅហ៊ូមូល ១៣ដុំមូល x ២២០ក្រាម តៅហ៊ូប្រអប់គ្មានស្លាកសញ្ញា ២ប្រអប់ x ៣០០ក្រាម និងផ្សារឈូកមាស និងផ្សាររីករាយ ពិនិត្យឃើញមាន តៅហ៊ូពងមាន់ ៣ដុំមូល x ១១០ក្រាម គ្មានអាស័យដ្ឋានផលិត និងគ្មានថ្ងៃខែឆ្នាំផលិត - តៅហ៊ូប្រអប់គ្មានស្លាកសញ្ញា ២ប្រអប់ x ៣០០ក្រាម។
មន្រ្តីជំនាញកាំកុងត្រូល បានឲ្យដឹងថា ផលិតផលខាងលើ សុទ្ធសឹងតែជាទំនិញ ពុំមានភាពអនុលោម គ្មានដាក់ថ្ងៃខែឆ្នាំផលិត គ្មានអាស័យដ្ឋានផលិត និងខ្លះទៀតពុំមានស្លាកសញ្ញា ហើយត្រូវបានក្រុមការងារ ធ្វើកំណត់ហេតុដកហូតបានសរុបទាំងអស់ ២១,២៧០ក្រាម ស្មើនឹង២១.២៧គីឡូក្រាម កំទេចចោលភ្លាមៗ នៅនឹងកន្លែង និងបានឲ្យអ្នកលក់ ធ្វើកិច្ចសន្យាឈប់លក់ នូវទំនិញគ្មានស្លាកសញ្ញា គ្មានដាក់ថ្ងៃខែឆ្នាំផលិត គ្មានអាស័យដ្ឋានផលិត។ ល។ បន្តទៀត។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានណែនាំអាជីវករអ្នកលក់ដូរ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះផលិតផលខូចគុណភាព ត្រូវយល់ដឹងអំពីផលលំបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ៕