(កំពង់ចាម)៖ ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល និងលោក ខ្លូត ចិន្ដា អភិបាលស្រុកចំការលើ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុចំការលើ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ស្នងការ បានឲ្យជំនាញថ្នាក់អធិការរង មេប៉ុស្តិ៍ លើកឡើងនូវបញ្ហាប្រឈម ពេលជំនាញថ្នាក់ស្រុកលើករួច លោកបានឲ្យជំនាញថ្នាក់ខេត្តធ្វើការបកស្រាយ ការងាជំនាញនឹងបទពិសោធ៍ការងារដើម្បីឲ្យថ្នាក់ស្រុកយកទៅអនុវត្តន៍។
ក្នុងនោះដែលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបកស្រាយពីការតាមដានមុខសញ្ញា ចាប់មុខសញ្ញា ទៅតាមនីតិវិធី ជំនាញការិយាល័យ
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្នាក់ខេត្ត បានធ្វើការបកស្រាយពីបញ្ហាបាត់ ឬស្ទីន អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ និងនីតិវិធីក្នុងការធ្វើសាថ្មីជាដើម។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល មានមតិផ្តាំផ្ញើដល់លោកអធិការ នាយប៉ុស្តិ៍ ត្រូវក្តោបក្តាប់ស្ថានភាព ភូមិសាស្រ្ត គ្រប់គ្រងកម្លាំង
និងស្ថានភាពប៉ុស្តិ៍ សភាពការសន្តិសុខសង្គម និងកិច្ចប្រតិបត្តិការការគ្រប់គ្រងមុខសញ្ញា និងដីកាការងារអត្តសញ្ញាណកម្ម បញ្ហាប្រឈម ត្រូវធ្វើការដោះស្រាយ និងមានកិច្ចសហការល្អជាមួយថ្នាក់លើ ជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត និងបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូនឲ្យបានសម្រេចជោគជ័យ៕
វ