(ភ្នំពេញ)៖ នៅក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា របស់ក្រុមហ៊ុន OPPO នៅទីក្រុងសិនជិន កាលពីកន្លងទៅថ្មីៗនេះ លោក Tony Chen ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន OPPO បានប្រកាសជាផ្លូវការ ថាក្រុមហ៊ុនរបស់លោក បានត្រៀមរួចជាស្រេច ក្នុងការវិនិយោគទឹកប្រាក់ប្រមាណ១.៤៣ពាន់លានដុល្លារអាមេរិក ក្នុងគម្រោងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើផលិតផលបច្ចេកវិទ្យា សម្រាប់ក្នុងឆ្នាំ២០១៩នេះ។

ចំនួនទឹកប្រាក់នេះគឺ ថាបានកើនឡើង រហូតដល់១៥០ភាគរយ ជាបន្តបន្ទាប់បើធៀបនឹងឆ្នាំកន្លងៗមក។ ជាមួយនឹងការកើនឡើង​នៃទឹកប្រាក់សម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះ ក្រុមហ៊ុន OPPO នឹងធ្វើការអភិវឌ្ឍន៍រួមបញ្ចូលនូវផ្នែកផ្គត់ផ្គង់ ដោយបង្កើនឡើងនូវក្រុមជំនាញពិសេសៗក្នុងការធ្វើឱ្យប្រសើរឡើង ដើម្បីអភិវឌ្ឍន៍សមត្ថភាពខាងផ្នែកបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO នឹងធ្វើការអភិវឌ្ឍន៍បន្ថែមនូវបច្ចេកវិទ្យា AI ទៅលើផលិតផលស្មាតហ្វូនរបស់ខ្លួនក៏ដូចជា៖ នាឡិកា វៃឆ្លាត (Smart watch) និងគ្រឿងបច្ចេកវិទ្យា សម្រាប់ប្រើក្នុងផ្ទះ (Smart Home) ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង របស់អតិថជន នៅក្នុងយុគសម័យបច្ចេកវិទ្យា (IOT)។

ចំណុចធំៗ៣ ​ដែលបានលើកឡើងនៅក្នុងគម្រោងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មានដូចជា៖

ទី១៖ 5G និន្នាការមួយដែល OPPO ត្រូវតែផ្តោតការយកចិត្តទុកដាក់ 5G ជានិន្នាការមួយដែល OPPO ត្រូវតែផ្តោតការយកចិត្តទុកដាក់។

លោក Tony Chen បានលើកឡើងថា បន្ថែមពីការខិតខំប្រឹងប្រែង ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលអាចប្រើប្រាស់ប្រព័ន្ធ 5G ដំបូងគេបង្អស់ក្រុមហ៊ុន OPPO បានសិក្សាស្វែងរក App ដែលប្រើប្រាស់នៅក្នុងជំនាន់ 5G + ហើយចុងក្រោយនឹងកំណត់ពីតម្លៃនៃ 5G»។ ក្រុមហ៊ុន OPPO នឹងបញ្ចូលប្រព័ន្ធ 5G យ៉ាងពេញលេញជាមួយកម្មវិធី និងការយល់ដឹងរបស់អ្នកប្រើប្រាស់ហើយបន្តការច្នៃប្រឌិត ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ចាំបាច់ ដែលងាកទៅរកភាពងាយស្រួល និងទំនើប។

ទី២៖ អត្ថប្រយោជន៍នៃបច្ចេកវិទ្យា AI បានដឹងនៅក្នុងសម័យប្រព័ន្ធ 5G ក្រុមហ៊ុន OPPO បានអនុវត្តបច្ចេកវិទ្យា AI នៅទូទាំងកម្មវិធី ជាច្រើនរួមមានដូចជា៖ ការថតរូបភាព បច្ចេកវិទ្យាដោះសារតាមផ្ទៃមុខ និងតាមរយៈស្នាមក្រយ៉ៅដៃ ដែលត្រូវភ្ជាប់ជាមួយកម្មវិធី AI ដែលមកជាមួយនឹងកម្មវិធី Beauty Camera, កម្មវិធីកែពន្លឺរូបថត 3D, និងកម្មវិធីឆ្លាតវៃជាច្រើនទៀត។ អត្ថប្រយោជន៍ដែលបានមក ពីបច្ចេកវិទ្យា AI នឹងទទួលបានពិតប្រាកដនៅក្នុងសម័យប្រព័ន្ធ 5G។

លោក Tony Chen បានបន្ថែមថា នាពេលអនាគតស្មាតហ្វូន នឹងក្លាយជាជំនួយការផ្ទាល់ខ្លួន ហើយនេះជាអ្វីដែលក្រុមហ៊ុន OPPO ពិតប្រាកដជាអាចធ្វើទៅបាន។ ស្មាតហ្វូន គឺជាឧបករណ៍ដ៏ល្អបំផុត មួយសម្រាប់បច្ចេកវិទ្យា AI ប៉ុន្តែវាមានផ្នែកជាច្រើនទៀតសម្រាប់ធ្វើការកែលំអឱ្យកាន់តែប្រសើរឡើង។

ក្រុមហ៊ុន OPPO នឹងប្រកាន់ខ្ជាប់យ៉ាងសកម្មនូវការច្នៃប្រឌិតលើបច្ចេកវិទ្យា AI ខណៈពេលដែលក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ទៅលើធនធាន ដើម្បីធ្វើឱ្យបច្ចេកវិទ្យានេះ មានភាពកាន់តែទំនើប។

និងទី៣៖ ការរួមបញ្ចូលបច្ចេកវិទ្យាសិល្បៈ និងមនុស្សជាតិនៅក្នុងឧបករណ៍ឆ្លាតវៃនៅចុងក្រោយ លោក Tony Chen បានលើកឡើងថា ក្រុមហ៊ុន OPPO បានប្តេជ្ញាក្លាយជាអ្នកដឹកនាំនៅក្នុងសម័យមួយដែលបច្ចេកវិទ្យា 5G, AI និង IoT ត្រូវបានអនុវត្តទូលំទូលាយ។

នាពេលអនាគត OPPO នឹងរួមបញ្ចូលការច្នៃប្រឌិតបច្ចេកវិទ្យាពេញលេញជាមួយសិល្បៈ និងមនុស្សជាតិ ដើម្បីអភិវឌ្ឍឧបករណ៍ឆ្លាតវៃ និងគ្រឿងបច្ចេកវិទ្យា សម្រាប់ប្រើក្នុងផ្ទះ (Smart Home) ជាមួយទូរស័ព្ទស្មាតហ្វូន និងបំពេញបេសកកម្ម ដើម្បីបន្តបំពេញតម្រូវការ តាមការរំពឹងទុករបស់ប្រជាជន សម្រាប់ជីវិតល្អប្រសើរជាងមុន។

ក្រុមហ៊ុន OPPO តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ R & D នៅក្នុងវិស័យបច្ចេកវិទ្យាឈានមុខ​និងធ្វើឡើងសម្រាប់អនាគត ដោយផ្អែកលើការយល់ដឹងទាំងនោះ។ ពិព័រណ៍បច្ចេកវិទ្យា OPPO រយៈពេល២ថ្ងៃ រួមមានវេទិកាចំនួន៤សំខាន់ៗ៖ គឺ AI, Big Data, Cloud+ IoT, 5G និងកន្លែងពិព័រណ៍ចំនួន១២ ដែលគ្របដណ្តប់លើគម្រោងជាង៨០ទៀតផងដែរ។

អំពីក្រុមហ៊ុន OPPO OPPO គឺជាម៉ាកទូរស័ព្ទកកាមេរ៉ាដែលទទួលបានភាពពេញនិយមពី មនុស្សវ័យក្មេងជាច្រើននាក់នៅជុំវិញ ពិភពលោក។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន OPPO បានផ្តោតការយកចិត្តទុកដាក់លើការផលិតទូរស័ព្ទកាមេរ៉ា ស្របពេលដែលមានការច្នៃប្រឌិតលើបច្ចេកវិទ្យាថតរូបតាមទូរស័ព្ទដៃ។

OPPO បានចាប់ផ្តើមសម័យនៃការថតរូប សេលហ្វី ដ៏ស្រស់ស្អាតបំផុត និងជាម៉ាកដំបូងដែលដាក់លក់ស្មាតហ្វូនដែលមានកាមេរ៉ាមុខ 5MP និង 16MP។ OPPO ក៏ជាយីហោដំបូងបង្អស់ ដែលណែនាំអំពីកាមេរ៉ាដែលអាចបង្វិលត្រលប់ដែលមានលក្ខណៈពិសេស Ultra HD និងបច្ចេកវិទ្យា 5x Dual Camera Zoom ។

F ស៊េរី Selfie Expert របស់ក្រុមហ៊ុន OPPO ដែលបានបើកដំណើរការនៅឆ្នាំ២០១៦ បានជំរុញនូវការវិវត្តរបស់ OPPO នៅក្នុងវិស័យឧស្សាហកម្មស្មាតហ្វូន។

យោងតាម IDC បានឱ្យដឹងថា នៅឆ្នាំ២០១៦ OPPO ត្រូវបានជាប់ចំណាត់ថ្នាក់ជាស្មាតហ្វូនលេខ៤ ទូទាំងពិភពលោក។ ហើយថ្ងៃនេះ OPPO ផ្តល់ជូននូវបទពិសោធន៍ថតរូបស្មាតហ្វូនដ៏ល្អឥតខ្ចោះដល់យុវវ័យជាង១០០លាននាក់ នៅជុំវិញពិភពលោក៕