(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីប្រឡងចម្រៀងកុមារ the Voice Kids រដូវកាលទី២ ដែលឧបត្ថមផ្តាច់មុខដោយទឹកក្រូច IZE អាយស៍ និងទឹកបរិសុទ្ធកម្ពុជា បានកន្លងផុតទៅឥឡូវនេះ ម្ចាស់ពានកុមារា ទេព ពិសិដ្ឋ រួមជាមួយបេក្ខជនវគ្គផ្តាច់ព្រាត់ទាំង៥នាក់ និងកំពូលពិធីករ ពិធីការនី ប្រចាំកម្មវិធីទាំង២រូប បានចាប់ផ្តើមសកម្មភាពសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយមានការជ្រោមជ្រែងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយនាំយកទឹកក្រូច អាយស៍ ទឹកបរិសុទ្ធកម្ពុជា និងសំភារៈសិក្សាផ្សេងៗ ទៅឧបត្ថម្ភជូនសិស្សក្រីក្រនៅសាលាដូង។
ពិធីចែកជូននូវទឹកក្រូច IZE និងទឹកមរិសុទ្ធកម្ពុជា បានធ្វើឡើង កាលពីថ្ងៃទី៣ ខែមករា ថ្មីៗនេះ ហើយកុមារា ទេព ពិសិដ្ឋ រួមជាមួយបេក្ខជនទាំង៥នាក់ទៀត និងពិធីករ ពិធិការនីទាំង២រូប បានបន្តទៅជួបប្រាស្រ័យផ្ទាល់ក្នុងកម្មវិធី IZE Surprise! ជាមួយយុវសិស្សសាលាប្រមាណជាង ៦,០០០នាក់ មកពីសាលាវិទ្យាល័យចំនួន៣ ទីតាំងផ្សេងៗគ្នាក្នុងទឹកដីខេត្តកណ្តាលដែលរួមមាន វិទ្យាល័យជ័យវរ្ម័នទី៧ វិទ្យាល័យដីឥដ្ឋ វិទ្យាល័យព្រែកស្លែង ក្នុងគោលបំណងរួមគ្នានឹងអគ្គនាយក្រុមហ៊ុនខ្មែរ ប៊ែវើរីជិស។
បើតាមការបញ្ជាក់ពីលោក លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងយ៉ាងដូច្នេះថា «ការជួយទំនុកបម្រុងដល់ម្ចាស់ពាន The Voice Kids រដូវកាលទ២ កុមារា ទេព ពិសិដ្ឋ និងបេក្ខជនទាំង៥នាក់ទៀត រួមទាំងពិធីករ ពិធីការនី ឱ្យបានជួបផ្ទាល់ជាមួយអ្នកគាំទ្រ របស់ពួកគេក្នុងកម្មវិធី IZE Surprise! គឺដើម្បីបង្កើតឱកាសអោយយុវសិស្ស ដែលចូលចិត្តទស្សនាកម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids និង គាំទ្របេក្ខជនក្នុងរបស់ពួកគេឃើញគ្នាផ្ទាល់ សន្ទនាផ្ទាល់ជាមួយអ្នកគាំទ្រ ថតរូបរួមគ្នាច្រៀងរួមគ្នាទុកជាអនុស្សាវរីយ៍ រវាងអ្នកគាំទ្រ និងបេក្ខជននីមួយៗ»។
លោកបន្ថែមទៀតថា «ការប្រាស្រ័យជួបមុខគ្នាផ្ទាល់នេះ អាចជាការលើកទឹកចិត្តដ៏ល្អ និងផ្តល់ភាពសប្បាយរីករាយ និងស្នាមញញឹម ដល់យុវសិស្សជាង ៦០០០នាក់នោះ ដោយសារវាជាឱកាសដ៏កម្រ ក្នុងការជួបផ្ទាល់ជាមួយបុគ្គលល្បីៗយ៉ាងដូច្នេះ»។
លោកបញ្ចប់កិច្ចសម្ភាសដោយបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាការឧបត្ថមរបស់ទឹកក្រូច អាយស៍ និងទឹកបរិសុទ្ធកម្ពុជា ទៅដល់កម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids និង ជំនួបផ្ទាល់នេះ អាចនឹងរួមចំណែកក្នុងបណ្តុះបណ្តាល និងបង្កើនសមត្ថភាពកុមារកម្ពុជា លើវិស័យសិល្បៈជាពិសេសទេព្យកោសល្យខាងច្រៀងតែម្តង»។
ហើយតាមរយៈការប្រាស្រ័យជួបផ្ទាល់នេះ ម្ចាស់ពានខាងលើ រួមជាមួយបេក្ខជនទាំងប្រាំរូប និងពិធីករ ពិធីការនី ក៏បានពាំនាំនូវទឹកក្រូច អាយស៍ ជាង៦០០០កំប៉ុង ទៅចែកជូនដល់យុវសិស្សទាំងអស់ផងដែរ ហើយសាលានីមួយៗ ក៏ទទួលបានការឧបត្ថមទឹកក្រូច អាយស៍ ចំនួន៣០កេះ ពីលោកអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស ផងដែរ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕