(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ២០១៦ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតគម្រោង «សាលាស្អាត» ដើម្បីជួយកែលម្អរហេដ្ឋារចនាសម្ព័ន្ធវិទ្យាល័យនានា ក្នុងទីក្រុងភ្នំពេញ និងតាមខេត្តនានានៅកម្ពុជា។
វិទ្យាល័យអន្លង់វិលស្ថិតនៅក្នុងខេត្តបាត់ដំបង គឺជាវិទ្យាល័យមួយដែលកំពុងទទួលអត្ថប្រយោជន៍ ពីគម្រោងសាលាស្អាត ដែលក្នុងនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានកំពុងជួសជុលខ្លោងទ្វារ ដងទង់ជាតិ ចាក់ផ្លូវបេតុង និងរៀបការ៉ូឡា ក្នុងទីធ្លាសាលា ដើម្បីលើកសោភ័ណភាពសាលារៀន ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សផងដែរ។
លោក ហួត ប៊ុនធឿន នាយកវិទ្យាល័យអន្លង់វិលបានឲ្យដឹងថា ពេលមានភ្លៀងធ្លាក់ ទីធ្លាក្នុងសាលារៀន ដក់ទឹក និងមានភក់ ដែលធ្វើឲ្យប្រលាក់ខោអាវសិស្ស។
ការចូលរួមចំណែកជួសជុសរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជួយឲ្យសាលាមានបរិស្ថានស្អាត និងធ្វើឲ្យសិស្សានុសិស្សទាំងអស់ចង់រៀនសូត្រ ៕