(ចម្ប៉ាស័ក-ឡាវ)៖ ប្រាសាទវត្តភូ ជារាជធានីបុរាណខ្មែរនាសម័យចេនឡា អំឡុងសតវត្សទី៥ បច្ចុប្បន្នបាន​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏ទាក់ទាញមួយរបស់ឡាវ ស្ថិតនៅក្នុងតំបន់ប៉ាក់សេ ខេត្តចម្ប៉ាស័ក។ ថ្លៃសំបុត្រ​ចូល​ទស្សនា​នៅក្នុង​រមណីយដ្ឋាន​ទេសចរណ៍​នេះ សម្រាប់ភ្ញៀវ​ជាតិម្នាក់​តម្លៃ​ ២​ម៉ឺន​គីប ស្មើនឹង ​១​ម៉ឺន​រៀល និង​អន្តរជាតិ​តម្លៃ ​៥​ម៉ឺន​គីប ស្មើនឹង​ ២៥,០០០​រៀល​។

រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រនេះមាន​ចម្ងាយប្រមាណ ៤៣​គីឡូម៉ែត្រ ​ពី​ទី​រួម​ខេត្ត​ចម្ប៉ា​ស័ក​ ហើយបើធ្វើដំណើរពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានចម្ងាយប្រមាណជិត ៧០០គីឡូម៉ែត្រ៕

សូមទស្សនាវីដេអូខ្លីដែលភ្នាក់ងាររបស់អង្គភាពព័ត៌មាន Fresh News ផ្ដិតយកបានពីក្នុងតំបន់ប្រាសាទវត្តភូ៖