(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍ ជូនសពព្រឹទ្ធមហាឧបាសិកា សុខ ជុំ ម្តាយក្មេកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករានេះ។
សូមបញ្ជាក់ថា មហាឧបាសិកា សុខ ជុំ ម្តាយក្មេក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាព នៅវេលាម៉ោង០៨៖២៥នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន របស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕