(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ស្ថិតនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។
តាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ព្រឹក រហូតដល់កម្មវិធីប្រារព្ធទិវាត្រូវបានបញ្ចប់៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖