Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកា សុខ ជុំ

04-01-2019 09:51

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី ហ៊ីង ប៊ុនហៀង ចំពោះការទទួលមរណភាព ព្រឹទ្ធមហាឧបាសិកា សុខ ជុំ ដែលជាមាតាក្មេក និងជាមាតាបង្កើត។

ក្នុងសារលិខិតសម្តេចចៅហ្វាវាំង បានលើកឡើងថា «ខ្ញុំសូមសម្តែងនូវការសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និងលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព»

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល៖