(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារជូននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី ហ៊ីង ប៊ុនហៀង ចំពោះការទទួលមរណភាព ព្រឹទ្ធមហាឧបាសិកា សុខ ជុំ ដែលជាមាតាក្មេក និងជាមាតាបង្កើត។
ក្នុងព្រះរាជសារ សម្តេចម៉ែមានព្រះរាជបន្ទូលថា «ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ និងសូមសម្តែងនូវការសោកស្តាយ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និងលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃព្រឹទ្ធមហាឧបាសិកា សុខ ជុំ ជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន និងជីដូនទួត ដែលប្រកបទៅដោយព្រហ្មវិហារធម៌ និងគតិបណ្ឌិតដ៏ល្អប្រពៃមួយរូប និងជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងឡាយ»៕
ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចម៉ែ៖