(ភ្នំពេញ)៖ ប្តីប្រពន្ធពីរនាក់ បានស្លាប់យ៉ាងអាណោចអធ័ម នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវត្តព្រៃស្ពឺ ខណៈដែលកំពុងជិះម៉ូតូតាមផ្លូវ ត្រូវរថយន្តបុកហើយកិន នាព្រលប់ថ្ងៃទី៣មករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ មិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពីពណ៌ក្រហម ស្លាកលេខភ្នំពេញ1GV-9379 ដែលជិះពីរង្វង់មូលចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៣ លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរថយន្តកុងទីន័រយ៉ាងពេញទំហឹង ដែលរថយន្តកុងទីន័រ បើកពីផ្លូវជាតិលេខ៣ ឆ្ពោះទៅរង្វង់មូលចោមចៅ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ វត្ថុតាងទាំងពីរត្រូវបានខាងនគរបាលចរាចរណ៍ ចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕