(ភ្នំពេញ)៖ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ី បានលើកឡើងថា កម្ពុជា-ឥណ្ឌូនេស៊ី ពេលនេះ ស្ថិតក្នុងដំណាក់កាលថ្មី នៃទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakata Post ។

លោក ហោ ណាំបូរ៉ា បានលើកឡើងទៀតថា ៦០ឆ្នាំមកនេះ គឺជាពេលវេលាដ៏យូរអង្វែងណាស់ សម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ យោងទៅលើទស្សនៈស្របគ្នារវាងប្រទេសទាំងពីរ និងភាពចាស់ទុំនៃទំនាក់ទំនងទ្វេភាគី យើងអាចនិយាយបានថាដល់ពេលវេលាមួយហើយ ដើម្បីមើលឲ្យបានវែងឆ្ងាយជាងទំនាក់ទំនងធម្មតានាពេលបច្ចុប្បន្ននេះ និងដើម្បីស្វែងរកទិសដៅថ្មីបន្ថែមទៀត។

លោក ហោ ណាំបូរ៉ា បានបន្តទៀត ប្រទេសទាំងពីរគួរតែពិចារណាគិតគូរស្ដីអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទៅអនាគត៕

ខាងក្រោមនេះជាការថ្លែងទាំងស្រុងរបស់ លោក ហោ ណាំបូរ៉ា ជាភាសាអង់គ្លេស តាមសារព័ត៌មាន The Jakata Post៖

https://www.thejakartapost.com/academia/2019/01/03/indonesia-cambodia-on-course-for-new-shape-of-relationship.html