(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូន ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព ចំពោះមរណភាពមហាឧបាសិកា សុខ ជុំ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ ។

ចំពោះមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងដល់វិញ្ញាណក្ខន្ធមហាឧបាសិកា សុខ ជុំ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា មហាឧបាសិកា សុខ ជុំ ម្តាយក្មេក នាយឧត្តមសេនីយ៍​កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ​បញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាព នៅវេលាម៉ោង០៨៖២៥នាទីព្រឹក ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៩នេះ ​ក្នុងជន្មាយុ​៩៥​ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន របស់​នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ស្ថិតក្នុង​ភូមិព្រែករាំង សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល៕