(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,១០៤គ្រឿង រកឃើញល្មើសច្បាប់៧៧១គ្រឿង (ម៉ូតូ៧៦%) អប់រំ២៧៥គ្រឿង និងផាកពិន័យ៤៣៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៣ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣,១១០គ្រឿង, អប់រំ១៣៣គ្រឿង និងផាកពិន័យ៤២១គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣,២៥០គ្រឿង រកឃើញយានយន្តល្មើស១,៧៦០គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៦៤៥គ្រឿង និងផាកពិន័យ១,១១៥គ្រឿង៕