(បាត់ដំបង)៖ ប្រជាការពារម្នាក់ ដោយសារមានជម្លោះ ក្នុងគ្រួសារតែបន្តិចបន្តួចសោះ បានឈានដល់ការធ្វើអត្តឃាតដោយយកអាវុធ M១៦ បាញ់សម្លាប់ខ្លួនឯង នាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ចំណុចក្រុមទី០៣ ភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីធ្វើអត្តឃាតមួយនេះ (ដោយប្រើប្រាស់អាវុធ M១៦បាញ់សម្លាប់ខ្លួនឯង) ជនរងគ្រោះឈ្មោះ ញ៉ែម សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ(ជាប្រជាការពារ ) រស់នៅភូមិ-ឃុំ កើតហេតុ ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ កម្លាំងស្នងការនគរបាលខេត្ត បានចុះធ្វើការស្រាវជ្រាវករណីឃាតកម្មនេះ និងស្វែងរកមូលហេតុអំពីការ ប្រើប្រាស់អាវុធខុសភារកិច្ចផងដែរ៕