(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.សក) ដែលតំណាងកម្មករជាង៥៦ម៉ឺននាក់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រ យ៉ាងពេញទំហឹង ប្រកាសលេខ៤៤៣របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករ។
លិខិតរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.សក) ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ មានខ្លឹមសារដូចខាងក្រោម ៖
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.សក) ដែលមានសមាជិកជាង៥៧ម៉ឺននាក់ សូមសំដែងការខកចិត្ត និងប្រកាសមិនគាំទ្រជាដាច់ខាតចំពោះការញុះញង់ និងរៀបផែនការបង្កឲ្យមានការធ្វើបាតុកម្មបិទផ្លូវ ដែលកើតមានឡើងនៅមហាវិថីមុនីរ៉េត ផ្លូវលេខ២១៧ និងផ្លូវជាតិលេខ២។
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.សក) សូមបដិសេធដាច់អហង្កា និងប្រឆាំងដាច់ខាតនូវទង្វើអុចអាលរបស់ក្រុមជនឆ្លៀតឱកាស ដែលនៅពីក្រោយរឿងធ្វើកូដកម្ម និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រកាសលេខ៤៤៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាល៕
សូមអានសេចក្តីថ្លែងការណ៍របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.សក)៖