(កំពង់ស្ពឺ)៖ មុននេះបន្ដិចរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ រវាងរថយន្ដកុងតឺន័រ និងរថយន្ដធុនតូចប្រមាណ១០គ្រឿងផ្សេងទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ គេមិនទាន់ដឹងថា មានជនរងគ្រោះស្លាប់ ឬរបួសប៉ុន្មាននាក់នៅឡើយទេ ដោយខណៈពេលកម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ ដោយឡែកនៅកន្លែងហេតុក៏បង្កឲ្យមានការកកស្ទះចរាចរណ៍ខ្លាំងផងដែរ។

សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕