(ភ្នំពេញ)៖​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក​ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន ព្រមទាំងដកហូតថ្នាំញៀនចំនួន​ ៣កញ្ចប់​ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនុំ

ការចុះឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើង​ នៅវេលាម៉ោង​ ១៖០០នាទីរសៀល​ ថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវលំក្រុម៧​ ភូមិឡកំបោ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា ជាលទ្ធផលនៃការស្រាវជ្រាវនេះ​ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ សាមាន​ ផេ​ន​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​កម្មករ​ ស្នាក់នៅផ្លូវបេតុង​ ក្រុម៧​ ភូមិឡកំបោរ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ ចំណែកឯ វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន​ ៣កញ្ចប់តូច​ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ ដើម្បីកសាងសំណុំរឿង​ ចាត់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕