(ភ្នំពេញ)៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើបាឋកថាមួយជូនដល់មន្ត្រីក្រសួងអប់រំ និងលោកគ្រូ អ្នកគ្រូ ពីមូលហេតុនាំឲ្យកម្ពុជារអិលធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ក៏ដូចជាបុព្វហេតុចម្បងដែលនាំឲ្យកម្ពុជាឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាម។ បាឋកថានេះត្រូវបានរៀបចំឡើង ក្នុងគោលដៅបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រកម្ពុជា បញ្ចៀសកំហុសដូចប្រវត្តិសាស្ត្រ ឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជឿនលឿន។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការដែលគ្មានចំណេះដឹងប្រវត្តិសាស្ត្រ អាចធ្វើឲ្យកំហុសក្នុងប្រវត្តិសាស្ត្រកើតឡើងជាថ្មី។ លោកបានគូសរំលេចទៀតថា គ្មានការអភិវឌ្ឍណា អាចកើតឡើងបានដោយគ្មានធនធានមនុស្សប្រកបដោយគុណភាពឡើយ ហើយក៏គ្មានភាពរីកចម្រើនណាមួយ ដែលបានមកដោយគ្មានសាមគ្គីភាព និងការប្រឹងប្រែងទាំងអស់គ្នានោះទេ។
ជាបន្តសូមទស្សនានូវការធ្វើបឋកថារបស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖