(ភ្នំពេញ)៖ លោក នី រតនា និងកញ្ញា ឈិន ម៉ានិច ដែលជាម្ចាស់ពាន «Cambodian Idol» រដូវកាលទី១ និងទី២ បានរួមគ្នាមកបង្ហើសំនៀងដ៏ក្រអួនក្រអៅលាតត្រដាងពីប្រវត្តិនៃការបែកបាក់របស់ជាតិកម្ពុជា ក៏ដូចជាទុក្ខលំបាកនានាកើតចេញពីជម្លោះរាំងជល់នៅក្នុងសង្គមខ្មែររហូតដល់រលាយនគរពីអាណាចក្រមកជាប្រទេសមានដែនដីរួមតូចដូចពេលបច្ចុប្បន្ន។
តាមរយៈបទចម្រៀងដែលមានចំណងជើងថា «មាគ៌ាតេជោ» នេះ តារាចម្រៀងល្បីឈ្មោះបោះសំឡេងទាំងពីរដួងក៏បានលើកបង្ហាញផងដែរ ពីការដាក់ចេញនូវមាគ៌ាដ៏ជាញជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្ពោះទៅបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសម្រាប់ដែនដីកម្ពុជាមិនធ្លាប់មានរយៈពេលប្រមាណ ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។
«មាគ៌ាតេជោ» ត្រូវបានរៀបរៀងដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាឥស្សរជននយោបាយកម្ពុជាមួយរូបតែងតែបានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ក្នុងដំណាក់កាលរំដោះ ចរចា និងការអនុវត្តន៍យុទ្ធសាស្ត្រនានាឆ្ពោះទៅបញ្ចប់ភ្លើងសង្គ្រាមក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ដើម្បីជ្រាបច្បាប់ពីអត្ថន័យ អត្ថរស់ និងដឹកដមសំនៀងម្ចាស់ពាន «Cambodian Idol» វ័យក្មេងទាំងពីរដួងថា ក្រអួនក្រអៅយ៉ាងនោះសូមស្តាប់ និងទស្សនានូវបទចម្រៀង «មាគ៌ាតេជោ» ដែលមានភ្ជាប់ជាមួយនៅខាងក្រោម៖