រដ្ឋសភា បើកសម័យប្រជុំអនុម័តច្បាប់ចំនួនពីរពាក់ព័ន្ធនឹង បង្កើនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
03-01-2019 08:40
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បានបើកសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ចំនួនពីរ ពាក់ព័ន្ធនឹងការបង្កើនសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ។ សម័យប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយសមាជិករដ្ឋសភាចូលរូួមប្រជុំចំនួន១០៨រូប។
ច្បាប់ចំនួនពីរ ដែលត្រូវរដ្ឋសភាបើកសម័យប្រជុំអនុម័តរួមមាន៖
ទី១៖ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរាជរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
និងទី២៖ សេចក្តីស្នើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕