(ភ្នំពេញ)៖ តារាកំពុងទទួលបានប្រជាប្រិយភាព និងជាតារាតំណាងក្រុមហ៊ុន OPPO អ្នកនាង ពេជ្រ សោភា ធ្វើការ Live Video ថាខ្លួននឹងចេញវីដេអូដ៏ពិសេសមួយសម្រាប់ទស្សនិកជនលើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលជាវីដេអូស្នេហារវាងអ្នកនាង ជាអ្នកបម្រើការងារនៅហាងកាហ្វេមួយកន្លែង និងបុរសសង្ហាជាភ្ញៀវមកជាប្រចាំនោះបានចេញជាផ្លូវការហើយ គឺនៅយប់ថ្ងៃទី៣១ ខែធ្នូថ្មីៗនេះ មុនពេលឆ្លងឆ្នាំតែម្តង។

ពិតជាភ្ញាក់ផ្អើលមែនទែនពេលដែលបានទស្សនាវីដេអូនោះហើយ មានហ្វេនគាំទ្រជាច្រើនបានចូល Comment លើវីដេអូរ និងដូចជា៖ អរគុណដល់ក្រុមហ៊ុន OPPO ដែលខំធ្វើអ្វីដែលថ្មីសម្រាប់ទស្សនិកជន មិនថាផលិតផលទូរស័ព្ទរបស់ខ្លួនក៏ដូចជាជួយគាំទ្រ ទៅលើផ្នែកសិល្បៈផងដែរ។ បើយើងលម្អិតពីសាច់រឿងដែលមានចំណងជើងថាៈ Lock សោរបេះដូង ដែលជាវីដេអូថ្មីនោះវិញ គឺបង្ហាញអំពីនារីម្នាក់ ដែលបានលួចស្រលាញ់លើបុរសម្នាក់ តែមិនហ៊ានសារភាពអ្វីទាំងអស់ បានត្រឹមតែចង់ឃើញមុខគេ និងលួចថតគេប៉ុណ្ណោះ អារម្មណ៏នេះ វាពិតជាពិបាកខ្លាំងហើយ មានតែអ្នកឆ្លងកាត់អារម្មណ៍នោះទេទើបយល់។

ទោះជាយ៉ាងណាក្នុងសាច់រឿងនោះ ក៏បានបង្ហាញថាបុរសនោះ ក៏មានចិត្តលើអ្នកនាងវិញផងដែរ និងបានផ្តល់ជាកាដូយ៉ាងពិសេសទៅនាងទៀតគឺ OPPO F9 Jade Green ដែលជាពណ៌ថ្មីមានចំនួនកំណត់ របស់ក្រុមហ៊ុន OPPO ដែលទើបមានលក់លើទីផ្សារផងដែរ។

បើតាមរយៈវីដេអូនេះក្រុមហ៊ុន OPPO គឺបានធ្វើវីដេអូនេះ ដើម្បីអបអរឆ្នាំថ្មី និងចង់បង្ហាញអំពីពណ៌ថ្មី F9 Jade Green របស់ខ្លូន។

គួររំលឹកផងដែរពណ៌ថ្មីនៃម៉ូដែលថ្មីរបស់ F9 ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង ហើយវាត្រូវបានរចនា ស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។ ជាពិសេសទៅទៀតរាល់ការជាវ OPPO F9 គិតចាប់ពីពេលនេះទៅ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព៦ខែ គិតចាប់ពីថ្ងៃដែលបានជាវ។

ប្រសិនបើអេក្រង់មានការបែកបាក់ ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER។

ត្រលប់មកវិញវីដេអូថ្មីនេះ ពិតជាទទួលបានការគាំទ្រយ៉ាងច្រើន និងមានហ្វេនសុំឲ្យចេញភាគបន្ត ក៏ដូចជាបទចម្រៀងពេញ Lock សោរបេះដូងទៀតផង ៕

តាមដានទស្សនាវីដេអូថ្មីរបស់ អ្នកនាង ពេជ្រ សោភា ទាំងអស់គ្នា៖ https://www.facebook.com/OPPOCAMBODIA/videos/266858677314184/