(ភ្នំពេញ)៖ ឆ្នាំ២០១៨ បានបិទបញ្ចប់ត្រឹមយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយឆ្នាំថ្មី២០១៩ ក៏ចូលខ្លួនមកជំនួស។ សម្រាប់វិស័យព័ត៌មាន ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាបានជួបប្រទះនឹងរឿងរ៉ាវជាច្រើន ហើយរឿងទាំងនេះត្រូវបានកត់ត្រា និងចុះផ្សាយជាបន្តបន្ទាប់ផងដែរ ដោយបណ្តាញសារព័ត៌មាន Fresh News។ តើរយៈពេលមួយឆ្នាំមកនេះ មានព័ត៌មានសំខាន់ៗអ្វីខ្លះ Fresh News សូមលើកយកមកបង្ហាញដូចតទៅ៖
** ព័ត៌មានសំខាន់ៗក្នុងខែមករា ឆ្នាំ២០១៨ **
១៖ ក្រសួងមហាផ្ទៃ អាចនឹងមានវិធានការបន្ថែមលើទ្រព្យសម្បត្តិ អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលនៅតែបន្តសកម្មភាពពិសពុល
២៖ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមជាផ្លូវការ
៣៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាជាលើកដំបូង
៤៖ ទីតាំងព្រលានយន្តហោះថ្មី គ្រោងសាងសង់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក
៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់ធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៨
៦៖ គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាត រៀបចំគោលនយោបាយសម្រាប់ឆ្នាំ២០១៨-២០២៣ សាលដីកាកាត់ទោសលោក សម រង្ស៊ី របស់តុលាការកំពូល ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍សម្តេច ហេង សំរិន បានចូលជាស្ថាពរហើយ
៧៖ គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាត រៀបចំគោលនយោបាយសម្រាប់ឆ្នាំ២០១៨-២០២៣
៨៖ ទីបំផុតរឿងលុយបុណ្យសពលោក កែម ឡី តុលាការសម្រេចចោទប្រកាន់ ព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពីបទរំលោភលើទំនុកចិត្ត
៩៖ លោក កឹម សុខា ប្រកាសជំហរមិនចូលរួមជាមួយ «ចលនាសង្រ្គោះជាតិ» ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី
១០៖ ក្រសួងមហាផ្ទៃ ព្រមានធ្ងន់ៗថា អ្នកដែលពាក់ព័ន្ធនឹងចលនាខុសច្បាប់ នឹងមិនឱ្យរួចខ្លួនឡើយ
១១៖ ប្រមុខការពារជាតិកម្ពុជា ព្រមានកម្ទេចចលនាសង្គ្រោះជាតិ ប្រសិនបើកើតមាននៅកម្ពុជា
១២៖ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាឱ្យត្រួតពិនិត្យ និងចាត់វិធានការលើការប្រើប្រាស់ យានយន្តស្លាកលេខខ.ម ដោយខុសច្បាប់
១៣៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ព្រមានសមាជិកសភាអាមេរិកមួយក្រុមតូច ឱ្យបញ្ឈប់សកម្មភាព ប្រឆាំងនិងជ្រៀតជ្រែកការបោះឆ្នោតកម្ពុជា
** ព័ត៌មានសំខាន់ៗក្នុងខែកុម្ភៈ ឆ្នាំ២០១៨ **
១៤៖ TOP NEWS: សម្តេចតេជោ ហ៊ុន សែន ហៅលោក សម រង្ស៉ី ថាជាមេភេរវកម្ម ហើយព្រមានចាប់ខ្លួនឲ្យខាងតែបាន បើសិនជាបង្ហាញមុខនៅប្រទេសតំបន់អាស៊ី (Video inside)
១៥៖ វិសោធនកម្ម ក្រមព្រហ្មទណ្ឌ ដែលចែងពាក់ព័ន្ធនឹងការដាក់ទោសលើអ្នកប្រមាថ ព្រះមហាក្សត្រ ត្រូវរាជរដ្ឋាភិបាល អនុម័តទាំងស្រុងដោយឥតកែប្រែ
១៦៖ ក្រសួងអប់រំ សម្រេចលុបឈ្មោះ លោក រ៉ុង ឈុន ចេញពីក្របខណ្ឌរដ្ឋ ដោយសារ «អវត្តមានគ្មានច្បាប់»
១៧៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកចង់ជំនួសតំណែងសម្ដេច មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ គឺចេះតែបញ្ឆេះសង្គ្រាម និងចេះជេរប៉ុណ្ណោះ (Video inside)
១៨៖ សម្ដេចក្រឡាហោម ស ខេង៖ អាល្លឺម៉ង់មិនបានបិទទិដ្ឋាការដល់មន្ដ្រីរដ្ឋាភិបាល ដូចសារព័ត៌មានមួយចុះផ្សាយឡើយ
១៩៖ បុរសខ្លាំងតេជោ ហ៊ុន សែន៖ ជនទាំងឡាយដែលល្មើសច្បាប់របស់កម្ពុជា ត្រូវជាប់ទោសទាំងអស់ ទោះបីត្រកូល ហ៊ុន ឬត្រកូលណាក៏ដោយ (Video inside)
២០៖ TOP NEWS: ប្អូនប្រុសបង្កើតសពបណ្ឌិត កែម ឡី ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះ គណបក្ស «កែម ឡី» ចូលរួមការបោះឆ្នោតនៅខែកក្កដា
២១៖ នាយករដ្ឋមន្ត្រីជប៉ុន ទះកំភ្លៀងក្រុមអតីតបក្សប្រឆាំង បង្ហាញការស្និទ្ធស្នាលជាមួយបុរសខ្លាំងកម្ពុជា និងប្រកាសបន្តផ្តល់ជំនួយអភិវឌ្ឍន៍
២២៖ កម្ពុជាសោកស្តាយចំពោះការផ្អាកផ្តល់ទិដ្ឋាការលក្ខខណ្ឌពិសេស ដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់ និងចាត់ទុកការផ្អាកនេះធ្វើឲ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ
២៣៖ ក្រសួងព័ត៌មានប្រតិកម្មនឹងរបាយការណ៍ CCIM ដែលចេញផ្សាយថា រដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញ និងគម្រាម កំហែងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
២៤៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន
២៥៖ អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការអំពាវនាវមិនឲ្យប្រជាជន ទៅបោះឆ្នោត គឺជាអំពើភេរវកម្ម ដែលមិនអាចអនុគ្រោះឲ្យដាច់ខាត
២៦៖ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ បានឆ្លងផុតស្ថាប័តព្រឹទ្ធសភាហើយ
២៧៖ សម្តេចតេជោ ហ៊ុន សែន ព្រមានតាមវ៉ៃដល់ផ្ទះចំពោះអ្នកមានផែនការធ្វើបាតុកម្ម «ដុតរូបប្រឆាំងសម្តេច» នៅអូស្រ្តាលី
២៨៖ សម្តេចតេជោ ហ៊ុន សែន ព្រមានថា សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ចេញមិនរួចទេ បើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
២៩៖ Fresh News ប្រកាសដាក់ដំណើរការផ្សាយភាសាចិនជាផ្លូវការ ដែលជាភាសាទី៣នៃការផ្សាយរបស់ខ្លួន
** ព័ត៌មានសំខាន់ៗក្នុងខែមីនា ឆ្នាំ២០១៨ **
៣០៖ ពិតជាអស្ចារ្យ Facebook សម្តេចតេជោ ហ៊ុន សែន ជាប់ក្នុងលំដាប់ TOP 10 លើពិភពលោកជាមេដឹកនាំមានចំនួនអ្នកស្រឡាញ់ចូលចិត្តច្រើនបំផុត
៣១៖ អាជ្ញាធរ និងប្រជាពលរដ្ឋ អះអាងថា ការប៉ះទង្គិចគ្នានៅស្រុកស្នួល គ្មានអ្នកស្លាប់ដូចការផ្សព្វផ្សាយទេ តែមានពលរដ្ឋ២នាក់របួស, ឯអាដហុកអះអាងថា មានការដកស្រង់សម្តីខុស
៣២៖ នៅទីបំផុត! តុលាការកំពូល បន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល
៣៣៖ លោក សម រង្ស៊ី សារភាពថា លោកពិតជាបានចុះកិច្ចព្រមព្រៀងជាមួយ មេដឹកនាំជនជាតិភាគតិចវៀតណាមនៅអាមេរិកឆ្នាំ២០១៣មែន ហើយអះអាងថា ជនជាតិទាំងនោះ ត្រូវបានធ្វើទុក្ខបុកម្នេញរាប់ទសវត្ស
៣៤៖ ក្រុមអ្នកប្រឆាំង ក្តៅក្រហាយហួសចិត្តនឹងសហគមអឺរុប ក្រោយអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដោយមិនខ្វល់ពីការទាមទាររបស់បក្សប្រឆាំង
៣៥៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗថា គ្មានការចរចាណាមួយជាមួយអតីតមេបក្សប្រឆាំងនៅអូស្ត្រាលីឡើយ
៣៦៖ លោក យ៉ែម ប៉ុញ្ញារិទ្ធិ ហាក់ទះកំផ្លៀងលោក សម រង្ស៊ី ដោយថ្លែងថា ចលនាសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ គឺ២ផ្សេងពីគ្នា កុំយកមកលាយឡំជាមួយគ្នា
៣៧៖ តំណាងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី សូមប្រឆាំងដាច់ខាតចំពោះសម្តីអសីលធម៌របស់បុគ្គល ហុង លីម ដែលមានចរិតប្រឆាំងផ្កាប់មុខ មិនស័ក្តិសមជាអ្នកចេះដឹង
៣៩៖ សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា អតីតមេថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនបានផ្ញើសារមកសម្តេចសុំការអនុគ្រោះ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ
៣៩៖ សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា អតីតមេថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនបានផ្ញើសារមកសម្តេចសុំការអនុគ្រោះ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ
៤០៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោក ស៊ី ជិនពីង ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតជាប់ជាប្រធានាធិបតីចិនសារជាថ្មីបន្តទៀត
៤១៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ធ្លាប់ស្នើទៅកាន់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតពីការតាមសម្លាប់របស់ CIA អាមេរិក (Video inside)
៤២៖ នាយករដ្ឋមន្រ្តីកម្ពុជា បង្អួតព័ត៌មាន Fresh News របស់ខ្មែរ ប្រាប់ទៅកាន់បណ្តាមេដឹកនាំកំពូលៗរបស់អាស៊ាន (Video inside)
៤៣៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន៖ មហាមិត្តចិន គឺជាជញ្ចាំងបង្អែកដ៏រឹងមាំរបស់កម្ពុជា ក្នុងការការពារសន្តិភាព ឯករាជ្យជាតិ និងការអភិវឌ្ឍ
៤៤៖ រដ្ឋាភិបាលអូស្រ្តាលី ប្រកាសផ្តល់ជំនួយចំនួន ៨៧លានដុល្លារអូស្ត្រាលី ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសម្រាប់ឆ្នាំ២០១៨
៤៥៖ ពលរដ្ឋខ្មែររាប់ពាន់នាក់ ទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ពោរពេញដោយភាពកក់ក្ដៅ និងការស្រលាញ់ នៅប្រទេសអូស្ដ្រាលី (Photos inside)
៤៦៖ តុលាការកំពូល កាត់ទោសលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យប្រាក់១០លានរៀល, សងជំងឺចិត្ត១០០រៀល ហើយបិទផ្លូវតវ៉ា ករណីបរិហារកេរ្តិ៍ និងញុះញង់លើ សម្តេចតេជោ ហ៊ុន សែន
៤៧៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លើកសរសើរពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា អំឡុងទស្សនកិច្ចលើកទី៥
៤៨៖ ក្រសួងការពារជាតិ និងកងទ័ពទាំងអស់ ចេញមុខថ្កោលទោសដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះ ទណ្ឌិត សម រង្ស៊ី ដែលលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម
៤៩៖ Facebook ទម្លាយរូបភាពសម្ងាត់៖ លោក សម រង្ស៊ី លួចចរចាជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីជាង១០ឆ្នាំមុន នៅទីក្រុងហាណូយ ដើម្បីសម្រួលយល់ព្រមតាមវៀតណាមលើរឿងព្រំដែន
៥០៖ ទីបំផុត លោក សម រង្ស៊ី ទទួលស្គាល់ថា លោកពិតជាបានជួលក្រុមហ៊ុនអាមេរិក ដើម្បីជួយរិះរកវិធីសរសេរព័ត៌មានទាក់ទាញឲ្យអន្តរជាតិបំផ្លាញសេដ្ឋកិច្ចខ្មែរ និងអះអាងច្បាស់ៗថា ការដាក់ទណ្ឌកម្មលើកម្ពុជាគឺជាជោគជ័យរបស់លោក
៥១៖ សម្តេចតេជោ ហ៊ុន សែន៖ ជំនួយរបស់ចិនមិនត្រឹមតែជំរុញសេដ្ឋកិច្ចនោះទេ តែក៏បានពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ
៥២៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលថាកងទ័ពកម្ពុជា លែងស្តាប់បញ្ជារាជរដ្ឋាភិបាលនោះ គឺជាសម្តីឆ្កួតលីលា ដូចមនុស្សឡប់សតិ!
៥៣៖ កម្ពុជា ចាត់ទុកថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ធ្វើខុសរបៀបវារៈ ហើយព្រមានមិនឱ្យរៀបចំ កិច្ចពិភាក្សាណាមួយ វាយប្រហារលើកម្ពុជាទាំងបំពានច្បាប់
៥៤៖ សំណុំរឿងកាត់ទឹកដី៤ខេត្ត របស់កម្ពុជា ឲ្យវៀតណាម ពីសំណាក់លោក សម រង្ស៊ី, តុលាការចេញដីកាកោះហៅចូលបំភ្លឺ នៅខែឧសភាខាងមុខ
៥៥៖ លោក សម រង្ស៊ី ចំណាយលុយដល់២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនអាមេរិកាំង ដើម្បីជួយរកវិធីសម្លាប់សេដ្ឋកិច្ចកម្ពុជា
៥៦៖ សមាជិកព្រឹទ្ធសភាអាមេរិក ផ្ញើសារជូនសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា គាំទ្រដល់វិធានការប្រឆាំងចំពោះការជ្រៀតជ្រែករបស់បរទេស លើការបោះឆ្នោតនៅកម្ពុជា
៥៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាច់ខាតមិនលើកលែង ឬបន្ធូរបន្ថយទោស ដល់អតីតសមាជិកបក្សប្រឆាំងទេ ដោយសារតែមេពួកគេធ្វើនយោបាយស្ទើរភ្លើង
៥៨៖ កិច្ចសម្ភាសន៍ពិសេស៖ លោក រដ្ឋា វិសាល ទម្លាយរឿងរ៉ាវលម្អិតអំពីការប៉ុនប៉ងតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ពីសំណាក់ CIA អាមេរិក ដោយសារអ្វី ?
៥៩៖ សៀវភៅ «កម្រងអត្ថបទវិភាគនយោបាយ» ដែលចងក្រងចាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី រហូតដល់ការរំលាយគណបក្សសង្រ្គោះជាតិ
៦០៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ព្រមាន IPU ដែលធ្វើខុសតួនាទី ចង់សម្របសម្រួលការចរចានយោបាយខ្មែរ
៦១៖ សំឡេងសន្ទនាសម្ងាត់៖ លោក ជុន ច័ន្ទបុត្រ បកអាក្រាតថា អាមេរិកដាក់គំនាបមិនឱ្យអាស៊ីសេរី ផ្សាយពីចំណុចអវិជ្ជមានរបស់អាមេរិក
៦២៖ ករណីស្រ្តីស្រស់ស្អាតម្នាក់ចងកសម្លាប់ខ្លួន នៅក្រុងដូនកែវ ត្រូវបានសមត្ថកិច្ច បញ្ជាក់អាងថា គឺជារឿង«ឃាតកម្ម» ក្រោយហៅជនពាក់ព័ន្ធទៅសួរនាំ
៦៣៖ តំណាងរាស្រ្ត ហុង លីម មិនត្រឹមតែឲ្យម្រាមដៃកណ្តាល ក្នុងពេលប្រជុំសភាប៉ុណ្ណោះទេ ថែមទាំងទៅជះកំហឹងទាំងកម្រោលដាក់ស្ត្រីតំណាងរាស្ត្រម្នាក់ នៅក្នុងជណ្តើរយន្តថែមទៀត!
៦៤៖ មេទ័ពចិនប្រកាសថា ប្រទេសកម្ពុជា-ចិន មានសមត្ថភាពខ្ពស់គ្រប់គ្រាន់ ក្នុងការទប់ស្កាត់ភេរវកម្ម
៦៥៖ អ្នកនាំពាក្យ គ.ជ.ប អះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅកម្ពុជា គ្មានការប្រែប្រួលទេ ទោះមានការអំពានាវឱ្យពន្យារពេលក៏ដោយ
៦៦៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានវិបត្តិនយោបាយ ឬញាំញីដោយភ្លើងសង្គ្រាមទៀតនោះឡើយ៦៦៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានវិបត្តិនយោបាយ ឬញាំញីដោយភ្លើងសង្គ្រាមទៀតនោះឡើយ
៦៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរដាច់ណាត់ថា គ្មានការចរចាជាមួយទណ្ឌិត សម រង្ស៊ី ហើយជប៉ុនមិនបានដាក់គំនាបណាមួយឲ្យមានការចរចានោះឡើយ
៦៨៖ សភាស៊ើបសួរ សាលាឧទ្ធរណ៍ បន្តឃុំខ្លួន លោក កឹម សុខា ក្នុងពន្ធនាគារដដែល
៦៩៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាធិបតេយ្យកម្ពុជា នៅតែបន្តទៅមុខ ហើយការបោះឆ្នោតនៅតែបន្តធ្វើតាមកាលកំណត់ដោយគ្មានលុបចោល ដូចបណ្តាប្រទេសមួយចំនួនឡើយ
** ព័ត៌មានសំខាន់ៗក្នុងខែមេសា ឆ្នាំ២០១៨ **
៧០៖ លោក រដ្ឋា វិសាល ផ្ញើលិខិតចំហរជូនលោក ជុន ច័ន្ទបុត្រ ដែលកំពុងព្យាយាមកាឡៃរឿងពិត
៧១៖ សំប៉ានលាសំពៅ៖ បក្សភ្លើងទៀននឹងចូលរួមក្នុងការបោះឆ្នោត ?
៧២៖ មេដឹកនាំប្រទេសទន្លេមេគង្គ ដាក់ចេញផែនការស្នូលចំនួន៧ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងអាងទន្លេមេគង្គ
៧៣៖ សំណុំរឿងកាត់ដី៤ខេត្តឲ្យវៀតណាម៖ ប្រជាពលរដ្ឋមួយក្រុមរស់នៅខេត្តមណ្ឌលគិរី ចេញមុខប្រឆាំងជាមួយទណ្ឌិត សម រង្ស៊ី
៧៤៖ ពលរដ្ឋអាមេរិក ដើមកំណើតខ្មែរចំនួន៤៣នាក់ បានបញ្ជូនមកដល់កម្ពុជា
៧៥៖ កាដូថ្មីមួយទៀតមុនបុណ្យចូលឆ្នាំ! នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យកាត់ដីជាង៥០០ហិកតា ពីរដ្ឋប្រគល់ជូនប្រជាពលរដ្ឋជិត៣០០គ្រួសារ រស់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម
៧៦៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តែងការព្រួយបារម្ភចំពោះពិភពលោកបច្ចុប្បន្ន ដែលកំពុងបាត់បង់សណ្តាប់ធ្នាប់ដោយសារសង្រ្គាមសេដ្ឋកិច្ច និងការទូត
៧៧៖ អ្នកច្បាប់អះអាងថា ទណ្ឌិត សម រង្ស៊ី អាចប្រឈមនឹងការជាប់គុកអស់មួយជីវិត បើតុលាការរកឃើញអំពើល្មើសកាត់ទឹកដីឲ្យបរទេស!
៧៨៖ បក្សកាន់អំណាច ចាត់ទុកថា ការអំពាវនាវសុំព្រះរាជអន្តរាគមន៍ ដោយខុសទំនង គឺជាការរំខានដល់ ព្រះរាជតួនាទីព្រះមហាក្សត្រ
៧៩៖ សំណុំរឿងក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី សន្យាកាត់ទឹកដីកម្ពុជា៤ខេត្ត ឱ្យជនជាតិភាគតិចវៀតណាម តុលាការក្រុងភ្នំពេញកំពុងបន្តនីតិវិធី
៨០៖ សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវទស្សនៈសំខាន់ៗចំនួន៦ចំណុច ក្នុងកិច្ចប្រជុំ «កំពូលអាស៊ាន» នៅប្រទេសសិង្ហបុរី
៨១៖ នាយករដ្ឋមន្ត្រីជប៉ុនអះអាងប្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា រដ្ឋាភិបាលជប៉ុនបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា
៨២៖ អ្នកដើរលេងនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង នឹងមានអ៊ីនធឺរណេតប្រើប្រាស់ដោយឥតគិតថ្លៃ ចាប់ពីខែក្រោយតទៅ
៨៣៖ ប្រមុខការពារជាតិកម្ពុជា សម្តែងការត្រេកអរយ៉ាងខ្លាំង ចំពោះកិច្ចសន្ទនា រវាងថ្នាក់ដឹកនាំកំពូល ប្រទេសកូរ៉េទាំងពីរ
៨៤៖ កូនពៅលោក គង់ គាំ ចង់ឱ្យគណបក្សឆន្ទៈខ្មែររបស់លោក ក្លាយជារូបកាយថ្មីសម្រាប់ អតីតបក្សសង្រ្គោះជាតិ
៨៥៖ លិខិតមិត្តអ្នកអាន៖ បកស្បែកចៀមពីឆ្កែចចក
៨៦៖ ពលរដ្ឋខេត្តក្រចេះ ទាមទារឱ្យតុលាការរកយុត្តិធម៌សម្រាប់ពលរដ្ឋ ក្រោយទណ្ឌិត សម រង្ស៊ី កាត់ទឹកដីខ្មែរ ឱ្យជនជាតិភាគតិចវៀតណាម
៨៧៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់កុំឱ្យព្រួយបារម្ភរឿងចិនមកវិនិយោគនៅកម្ពុជា ព្រោះចិនមិននៅកម្ពុជារហូតទេ
៨៨៖ កូនប្រុស លោក អេង ឆៃអ៊ាង ប្រកាសបង្កើត គណបក្សមួយឈ្មោះ «សម្តេចឪ»
៨៩៖ លិខិតមិត្តអ្នកអាន៖ ដើម្បីសម្រេចផែនការធំរបស់ខ្លួន បរទេសខ្លះបានជះលុយឱ្យសង្គមស៊ីវិល ដើម្បីបំផ្លាញកម្ពុជា!
** ព័ត៌មានសំខាន់ៗក្នុងខែឧសភា ឆ្នាំ២០១៨ **
៩០៖ សម្តេចតេជោ ហ៊ុន សែន៖ ការឃោសនា មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស
៩១៖ លិខិតសមាជិកសភា៖ លោកស្រី Rhona Smith កំពុងអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យតាមបែបគណបក្សសង្គ្រោះជាតិនៅកម្ពុជា
៩២៖ ទិវាសេរីភាពសារព័ត៌មាន៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសារព័ត៌មាននិយាយការពិត ហ៊ានរិះគន់ដើម្បីស្ថាបនា មិនឆ្វេងពេក មិនស្តាំពេក
៩៣៖ គណបក្សភ្លើងទៀន ប្រកាសមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៦ ឆ្នាំ២០១៨
៩៤៖ គណបក្សឆន្ទៈខ្មែរ និងគណបក្សមាតុភូមិយើង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស លោក សម រង្ស៊ី ដែលអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត
៩៥៖ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦
៩៦៖ លោក គង់ គាំ វាយបកធ្ងន់ៗចំពោះការលើកឡើងរបស់លោក សម រង្ស៊ី និងប្រកាសឲ្យអ្នកធ្លាប់គាំទ្រអតីតគណបក្សសង្រ្គោះជាតិ ដែលស្លាប់ទៅហើយ ងាកមកគាំទ្រគណបក្សឆន្ទៈខ្មែរវិញម្តង
៩៧៖ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការរិះគន់ការបង្កើតបក្សថ្មីពីសំណាក់លោក សម រង្ស៊ី ជាទង្វើមិនបានស៊ីខ្លួនឯង ចង់ឲ្យគេអត់ស៊ីជាមួយខ្លួន
៩៨៖ តុលាការ ចេញដីកាដោះលែង លោក ញឹក ប៊ុនឆៃ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន
៩៩៖ CPP ចុះឈ្មោះថ្ងៃដំបូង និងដាក់បេក្ខជនឈរឈ្មោះ ២៧១រូប នៅទូទាំង២៥ រាជធានី/ខេត្ត
១០០៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មហាយក្សចិន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ដ្រី ទប់ស្កាត់បដិវត្តន៍ពណ៌របស់លោកខាងលិច
១០១៖ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសផ្អាកធ្វើសកម្មភាពស្វែងរកអន្តរាគមន៍ ដើម្បីដោះលែងលោក កឹម សុខា រហូតដល់បោះឆ្នោតជាតិរួច
១០២៖ ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីជូន គណបក្សឆន្ទៈខ្មែររបស់កូនលោក គង់ គាំហើយ ដើម្បីបើកផ្លូវឱ្យចូលរួមបោះឆ្នោត
១០៣៖ គ.ជ.ប៖ រហូតមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន១០ហើយ បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមការបោះឆ្នោត, គណបក្ស៤ ត្រូវបានទទួលស្គាល់ជាផ្លូវការ
១០៤៖ ជប៉ុនប្រកាសបន្តផ្តល់ជំនួយដល់កម្ពុជា ទោះមានក្រុមប្រឆាំងមួយក្តាប់តូច មានមហិច្ឆិតាទៅរារាំងក៏ដោយ
១០៥៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អត្រាមិនទៅបោះឆ្នោតពុំត្រូវសន្មតថា ជាសំឡេងគាំទ្របក្សណាមួយឡើយ ហើយពុំមែនជាឧបសគ្គសម្រាប់លទ្ធផលផ្លូវការ នៃការបោះឆ្នោតនោះទេ!
១០៦៖ សម្តេចតេជោ ហ៊ុន សែន បន្ទោស លោក សម រង្ស៊ី ថា មិនទាន់កាន់អំណាចផង ហ៊ានសម្រេចកាត់ដីឱ្យជនជាតិដទៃបាត់ទៅហើយ ១០៧៖ សមាជិកព្រឹទ្ធសភាអាមេរិក៖ កម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ជាពិសេសគណបក្សប្រជាជនកម្ពុជា
១០៨៖ សម្តេចតេជោ ហ៊ុន សែន ចោទសួរអតីតមេដឹកនាំអតីតបក្សសង្គ្រោះជាតិថា តើប្រទេសណាជាសហគមន៍អន្តរជាតិ ដែលនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឬដាក់សម្ពាធលើកម្ពុជានោះ?
១០៩៖ លោក កឹម សុខា គ្មានវាសនាបាននៅក្រៅឃុំទេ, តុលាការកំពូល សម្រេចឱ្យបន្តឃុំខ្លួន ៦ខែទៀត
១១៩៖ គ.ជ.ប ប្រកាសទទួលស្គាល់ គណបក្សនយោបាយចំនួន២បន្ថែមទៀត, សរុបទាំងអស់មាន១៣គណបក្សហើយ ខណៈ៧កំពុងត្រួតពិនិត្យ
១២០៖ សម្តេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋថ្លឹងថ្លែងចំពោះការដឹកនាំរបស់សម្តេចរវាងការរំលត់ភ្លើងសង្គ្រាម ការអភិវឌ្ឍ និងបញ្ហាអសកម្មមួយចំនួនក្នុងសង្គម
១២១៖ អ្នកនាំពាក្យបក្សកាន់អំណាច៖ ការអនុម័តច្បាប់ ដែលចង់ដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា មិនអាចចេញជាលទ្ធផលឡេីយ
១២២៖ អង់គ្លេសនៅតែផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ទោះត្រូវចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ
១២៣៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងការលើកឡើងរបស់ NGO មួយចំនួនថា មីននៅកម្ពុជាស្អុយអស់ហើយ, សម្តេចស្នើឲ្យអ្នកទាំងនោះចុះមើលមីន និងអាចដើរលើចំការមីនសាក
១២៤៖ ធនាគារដ៏ធំរបស់ជប៉ុន JTrust ទិញហ៊ុន៥៥ភាគរយ ពីធនាគារ ANZ Royal របស់អ្នកឧកញ៉ា គិត ម៉េង
១២៥៖ គ.ជ.ប ស្នើទៅក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការ លើបុគ្គលណាដែលញុះញង់មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត
១២៦៖ អ្នកនាំពាក្យបក្សកាន់អំណាច៖ អតីតមេខ្លោងបក្សប្រឆាំង គឺជាអ្នកបំផ្លាញ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា
១២៧៖ អ្នកវិភាគ ហៅការមិនចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ អង្គការខុមហ្វ្រែល និងនិកហ្វិកថា គ្រាន់តែជាការធ្វើតាមខ្សែញាក់របស់បរទេសដែលនៅពីក្រោយខ្នងខ្មោចបក្សសង្គ្រោះជាតិ១២៧៖ អ្នកវិភាគ ហៅការមិនចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ អង្គការខុមហ្វ្រែល និងនិកហ្វិកថា គ្រាន់តែជាការធ្វើតាមខ្សែញាក់របស់បរទេសដែលនៅពីក្រោយខ្នងខ្មោចបក្សសង្គ្រោះជាតិ
១២៨៖ គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោត ២,១៧៨នាក់ មកពី ស.ស.យ.ក ខណៈជាង១ពាន់នាក់ទៀត ដែលមកពីសង្គមស៊ីវិលកំពុងត្រួតពិនិត្យ
១២៨៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សេដ្ឋីៗនៅកម្ពុជាគួរតែទិញឧទ្ធម្ភាគចក្រជិះ ដើម្បីសម្រួលដល់ការងារ និងជួយរដ្ឋាភិបាលពេលត្រូវការសង្គ្រោះពលរដ្ឋ
១២៩៖ តុលាការចេញដីកាកោះហៅសាក្សី៨នាក់ទៀត ដើម្បីសាកសួរពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ កឹម សុខា ដោយបង្គាប់ឲ្យចូលខ្លួនចាប់ពីថ្ងៃទី៥ ខែក្រោយនេះ
១៣០៖ រដ្ឋមន្ត្រីក្រសួងចំនួន៣ ចេញសេចក្តីប្រកាសព័ត៌មានរួម អំពីករណីប្រជាពលរដ្ឋពុលស្លាប់ នៅខេត្តក្រចេះ
១៣១៖ អ្នកនាំពាក្យបក្សកាន់អំណាច ហៅលិខិតរបស់លោក សម រង្ស៊ី ទូលថ្វាយព្រះមហាក្សត្រ ធ្វើឡើងដើម្បីញុះញង់បំបែកបំបាក់ ស្ថាប័នព្រះមហាក្សត្រ និងស្ថាប័ននីតិប្រតិបត្តិ
១៣២៖ សូមអបអរសាទរ! ប្រាសាទអង្គរវត្តកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨នេះ
១៣៣៖ ស្ថាប័នព័ត៌មានជាតិ និងអន្តរជាតិធំៗ ចូលរួមតាមដានការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា
១៣៤៖ សម្ដេចក្រឡាហោម ស ខេង៖ អ្នកដែលញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺជាទង្វើល្មើសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត
១៣៥៖ សម្តេចតេជោ ហ៊ុន សែន៖ លោក សម រង្ស៊ី នឹងចាញ់លើសមរភូមិនយោបាយ រឿងធ្វើប្រជាមតិចំនួនប្រជាពលរដ្ឋ ទៅបោះឆ្នោត
១៣៦៖ ការព្យួរតួនាទីរបស់មេទ័ពបីរូប ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត គឺអនុវត្តទៅតាមច្បាប់
១៣៧៖ សម្តេចតេជោ ហ៊ុន សែន ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ចេញសេចក្តីថ្លែងការណ៍រួម ទទួលស្គាល់ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី
** ព័ត៌មានសំខាន់ៗក្នុងខែមិថុនា ឆ្នាំ២០១៨ **
១៣៨៖ ប្រធានគណបក្សយុវជន ស្នើឱ្យតុលាការ ចាត់វិធានការផ្លូវច្បាប់ចំពោះលោក សម រង្ស៊ី ដែលបន្តប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ
១៣៩៖ ព្រះបរមរាជវាំង៖ ព្រះរាជសាររបស់ព្រះមហាក្សត្រ មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ គឺជាព្រះរាជសារពិតប្រាកដ (ចុចអាន)
១៤០៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ឱ្យទណ្ឌិត សម រង្ស៊ី ដេកមើលធម្មនុញ្ញអង្គការសហប្រជាជាតិឡើងវិញ ឱ្យបានច្បាស់ មុននឹងទៅបញ្ចុះបញ្ចូលអង្គការនេះ បដិសេធអសនៈកម្ពុជា (ចុចអាន)
១៤១៖ សម រង្ស៊ី ត្រូវមេបក្សសញ្ជាតិកម្ពុជាហៅថា «អាចោរពានវាំង» ព្រោះហ៊ានប្រមាថព្រះរាជសាររបស់ព្រះមហាក្សត្រថាក្លែងក្លាយ
១៤២៖ កម្ពុជា ត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធាន សម័យប្រជុំលើកទី៧៣ របស់មហាសន្និបាត UN សម្រាប់អាណត្តិ ខែកញ្ញា ២០១៨ ដល់ខែកញ្ញា ២០១៩
១៤៣៖ កម្ពុជា-ថៃ ត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសថៃ
១៤៤៖ សម្តេចតេជោ ហ៊ុន សែន៖ ការអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតរបស់ «ក្រុមដេកផ្ទះឈ្នះឯង» គឺជាការប្រឆាំងនឹងព្រះរាជា (Video inside)
១៤៥៖ លិខិតមិត្តអ្នកអាន៖ បែកធ្លាយបណ្តាញអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជា
១៤៦៖ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ គ្មានការលុបចោលគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅទឹកដីខេត្តកណ្តាលឡើយ (ចុចអាន)
១៤៧៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចមិនដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំទេ (ចុចអាន)
១៤៨៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកសេចក្តីថ្លែងការណ៍របស់មន្រ្តីសិទ្ធិមនុស្ស គឺជាការឈ្លានពានដល់ដែនអធិបតេយ្យភាពកម្ពុជា
១៤៩៖ សម្តេចតេជោ ហ៊ុន សែន ទទួលតំណែង ប្រធានកិច្ចប្រជុំកំពូល (ACMECS) លើកទី៩ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២០
១៥០៖ ប្រមុខដឹកនាំ CLMV ប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង ក្នុងភាពជាអ្នកជិតខាងល្អជាប្រពៃ ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក
១៥១៖ រដ្ឋមន្រ្តីការពារប្រទេសចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៥ថ្ងៃ
១៥២៖ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង (Video inside)
១៥៣៖ TOP NEWS: ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសចំពោះទង្វើដ៏គគ្លើនរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ (Video inside)
១៥៤៖ TOP NEWS: ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ជំទាស់យ៉ាងខ្លាំងក្លា ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង
១៥៥៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យបងប្អូនបញ្ចប់រឿងពោតដែលកំពុងល្បីកក្រើកពេញ Facebook ខណៈលោក ផែង វណ្ណៈ និង ខាន់ ច័ន្ទសុផល រងការព្រមាន
១៥៦៖ សម្ដេចតេជោ ហ៊ុន សែន នឹងស្នើរដ្ឋាភិបាលចិនជួយធ្វើផ្លូវភ្ជាប់ពីកោះកុង-ថ្មដា-សំឡូត ដែលមានតម្លៃ២០០លានដុល្លារឮ
១៥៧៖ សេចក្ដីព្រាងច្បាប់ ចំនួន៤ ត្រូវបានព្រឹទ្ធសភា អនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៤
១៥៨៖ សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវបក្សនយោបាយ កុំឲ្យឃោសនាបង្អាប់បក្សដទៃ ត្រូវធ្វើខ្លូនដូចពាណិជ្ជករ (ចុចអាន)
១៥៩៖ តើអ្នកចូលរួមប្រកួតប្រជែងការបោះឆ្នោត និងអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត តើនរណាជាអ្នកបំផ្លាញប្រជាធិបតេយ្យ? (ចុចអាន)
១៦០៖ ប្រេងនឹងថោកជាងតម្លៃធម្មតា១៦០រៀល ចាប់ពីថ្ងៃ១ខែកក្កដាតទៅ ក្នុងនោះរដ្ឋនិងក្រុមហ៊ុនប្រេងជួយចេញ១៦០រៀល (ចុចអាន)
១៦១៖ អតីតបុគ្គលិកទូតអាមេរិកនៅកម្ពុជា សម្ដែងការសោកស្ដាយចំពោះទូតប្រទេសបិតាធិបតេយ្យមួយនេះ ដែលបណ្ដេញពួកគាត់ចេញពីការងារ ដោយគ្មានភ័ស្ដុតាង (ចុចអាន)១៦១៖ អតីតបុគ្គលិកទូតអាមេរិកនៅកម្ពុជា សម្ដែងការសោកស្ដាយចំពោះទូតប្រទេសបិតាធិបតេយ្យមួយនេះ ដែលបណ្ដេញពួកគាត់ចេញពីការងារ ដោយគ្មានភ័ស្ដុតាង (ចុចអាន)
១៦២៖ ដីកាកោះហៅទណ្ឌិត សម រង្ស៊ី រឿងប្រមាថព្រះចេស្តាព្រះមហាក្សត្រ នៅថ្ងៃទី១២ ខែកក្កដា ត្រូវបានសមត្ថកិច្ច យកទៅបិទនៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ (ចុចអាន)
១៦៣៖ គណបក្សហ៊្វុនស៊ុនប៉ិចទាំងមូល កំពុងដឹកនាំដោយ គណ:កម្មការពិសេសមួយ មានសមាសភាព៥រូប ក្រោយអវត្តមានសម្តេចក្រមព្រះ (ចុចអាន)
១៦៤៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានរិះគន់ដល់រដ្ឋាភិបាលអូស្រ្តាលី ដែលរៀបចំច្បាប់មិនឱ្យបរទេសលូកលាន់ផ្ទៃក្នុងខ្លួន ប៉ុន្តែបែរជាមករិះគន់លើវិធានការកម្ពុជា (ចុចអាន)
១៦៥៖ មេនគរបាលប្រកាសថា ករណីតាក់ស៊ីបុកព្រះទីនាំងសម្ដេចក្រុមព្រះនៅខេត្តព្រះសីហនុ ជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ មិនមែនឃាតកម្មដូចពាក្យចចាមអារ៉ាមទេ (ចុចអាន)
១៦៦៖ ប្រមុខការពារជាតិចិន ប្រាប់សម្តេចតេជោ ហ៊ុន សែនថា ទស្សនកិច្ចរបស់លោកដើម្បីជំរុញទំនាក់ទំនងកងទ័ពទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ (ចុចអាន)
១៦៧៖ ជនដែលបង្ហោះសារប្រមាថព្រះមហាក្សត្រ ត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ (ចុចអាន)
១៦៨៖ នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាន់តំណែងស្តីទី រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី
១៦៩៖ តុលាការកំពូលតម្កល់ទោស លោក គឹម សុខ ១៨ខែ ដដែល ករណីចោទ CPP សម្លាប់លោក កែម ឡី (Video)
១៧០៖ សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនប្រេងឥន្ទនៈទាំងអស់ ដល់ពេលបញ្ចុះតម្លៃ១៦០រៀលក្នុង១លីត្រហើយ (Video inside)
១៧១៖ ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ ទាត់ចោលចំពោះរបាយការណ៍របស់ HRW ដែលវាយប្រហារមកលើ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា ១២រូប
១៧២៖ ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នឹងចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃ២៩ ខែមិថុនាតទៅ, មន្ត្រីថាការសាងសង់នេះប្រើពេល៣០ខែ
១៧៣៖ សម្តេចតេជោ ហ៊ុន សែន៖ សហរដ្ឋអាមេរិក កំពុងមានការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ (Video inside)
១៧៤៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសលែងផ្សព្វផ្សាយឱ្យបក្សដទៃបន្តទៀត និងផ្តាំមេដឹកនាំបក្សប្រជាជន កុំឆ្លើយឆ្លងជាមួយបក្សណាទាំងអស់ (Video inside)
១៧៥៖ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន៖ អាមេរិកចោទនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្សស្របពេលខ្លួនបែរជាចាប់បំបែកកូនតូចៗពីម្តាយ ជាទីស្រឡាញ់របស់ពួកគេដាក់ក្នុងទ្រុងដូចសត្វធាតុ
១៧៦៖ អ្នកសម្របសម្រួល UN អបអរសាទរដល់កម្ពុជា ដែលត្រូវបានជ្រើសតាំងនៅក្នុងស្ថាប័នជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ
១៧៧៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាគ្រោងបញ្ជូនកម្លាំងយោធា២៥រូប ទៅចូលរួមលំហាត់ហ្វឹកហ្វឺនរួមនៅប្រទេសថៃ
** ព័ត៌មានសំខាន់ៗក្នុងខែកក្កដា ឆ្នាំ២០១៨ **
១៧៨៖ ថ្ងៃបើកក្បួនឃោសនា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាអនុវត្តឱ្យសម្រេច តាមគោលនយោបាយ ដែលដាក់ចេញ ឆ្នាំ២០១៨-២០២៣ បើ CPP នៅតែបន្តឈ្នះឆ្នោត (Video inside)
១៧៩៖ អាណត្តិថ្មីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ CPP នឹងបើកប្រាក់ខែជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរៀងរាល់២សប្តាហ៍ម្តង (Video inside)
១៨០៖ មេដឹកនាំកំពូលកម្ពុជាប្រកាសផ្តាំទៅលោក ប្រេដ អាដាម ថាកម្ពុជាមិននៅស្ថិតក្រោមច្បាប់ របស់បរទេសណាមួយឡើយ
១៨១៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឲ្យមន្រ្តីរាជការទាំងអស់ មិនត្រូវប្រើទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតឡើយ
១៨២៖ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនត្រូវបានរំលាយចោលទេ សង្គ្រាមនៅកម្ពុជាមិនអាចគេចផុតនោះឡើយ
១៨៣៖ ក្រសួងមានសមត្ថកិច្ចកំពុងតាមដានក្រុមដែលរៀបចំផែនការបំផុសថា ទឹកខ្មៅជ្រលក់ដៃធ្វើឱ្យពលរដ្ឋស្លាប់ ក្រោយបោះឆ្នោត២៤ម៉ោង
១៨៤៖ គ្មានការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគនៅបឹងយក្សឡោមទេ និងសុំទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនលើបឹងធម្មជាតិដ៏សំខាន់នេះ
១៨៥៖សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចដំឡើងប្រព័ន្ធតាមដានការធ្វើសកម្មភាព តាម Facebook ដើម្បីទប់ស្កាត់ទង្វើបំផ្លាញជាតិ
១៨៦៖សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាត់វិធានការលើក្រុមញុះញង់ថា ទឹកខ្មៅធ្វើឱ្យស្លាប់អ្នកបោះឆ្នោត នៅរយៈពេល ២៤ម៉ោងក្រោយជ្រលក់ដៃ
១៨៧៖ក្រសួងមហាផ្ទៃ ថ្កោលទោស HRW ហើយព្រមានមិនលើកលែង ចំពោះការប្រឌិតរបាយការណ៍ក្លែងក្លាយ វាយប្រហារថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា
១៨៨៖ ទស្សនៈកូនខ្មែរ៖ ឈាមខ្មែរក្នុងរបបខ្មែរក្រហមតាមលងជនក្បត់ជាតិតពូជ សម រង្ស៊ី !
១៨៩៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមរួចរាល់ ក្នុងការទំលាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ នៅរដូវប្រមូលផលខាងមុខនេះ! (Video inside)
១៩០៖ ពលរដ្ឋខ្មែរ នៅប្រទេសអង់គ្លេស ប្រឆាំងការដាក់ទណ្ឌកម្ម លើរាជរដ្ឋាភិបាលកម្ពុជា១៩០៖ ពលរដ្ឋខ្មែរ នៅប្រទេសអង់គ្លេស ប្រឆាំងការដាក់ទណ្ឌកម្ម លើរាជរដ្ឋាភិបាលកម្ពុជា
១៩១៖ ប្រមុខបក្សកាន់អំណាច នឹងចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃ២៧ កក្កដាខាងមុខ
១៩២៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យមានពលរដ្ឋជប៉ុនស្លាប់ ១៧៩នាក់ និងច្រើននាក់ទៀតបាត់ខ្លួន
១៩៣៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញមូលហេតុចម្បងចំនួន៦ ដែលនាំឲ្យពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុប (Video inside)
១៩៤៖ ឃាត់ខ្លួនគ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យត្រពាំងចាន់ ខេត្តកំពង់ឆ្នាំង ក្រោយញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត
១៩៥៖ សហជីពធំៗនៅកម្ពុជាចំនួន៥ តំណាងឲ្យកម្មករររាប់ម៉ឺននាក់ ដាក់ញត្តិរួមគ្នាស្នើដល់សហភាពអ៉ឺរ៉ុបបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា
១៩៦៖ អំពើស្មោកគ្រោកមនុស្សជំនិតរបស់ លោក កឹម សុខា ត្រូវស្រីស្នេហ៍ទម្លាយតាម Facebook
១៩៧៖ រដ្ឋសភានីតិកាលទី៥ បិទបញ្ចប់អាណត្តិរបស់ខ្លួនហើយ, ពេញមួយអាណត្តិនេះរដ្ឋសភាអនុម័តសេចក្តីព្រៀងច្បាប់ និងសេចក្តីស្នើច្បាប់ចំនួន១០៩
** ព័ត៌មានសំខាន់ៗក្នុងខែសីហា ឆ្នាំ២០១៨ **
១៩៨៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាធានាសុវត្ថិភាព និងស្វាគមន៍ទេសចរ ពាណិជ្ជករ ដែលចង់មកកម្សាន្ដ និងវិនិយោគ (video inside)
១៩៩៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងថា ប្រាសាទអង្គវត្តកម្ពុជា ត្រូវបានផ្ដល់ចំណាត់ថ្នាក់លេខ១ ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងលោក នៅឆ្នាំ២០១៨ (video inside)
២០០៖ គ.ជ.ប បំភ្លឺការចោទប្រកាន់ខុសទំនងរបស់ មេបក្ស LDP ដែលថាខ្លួនលួចបំប៉ោងសំឡេងឆ្នោត
២០១៖ គ.ជ.ប ចេញប្រកាសផ្លូវការ អំពីចំនួនពាក្យបណ្តឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត
២០២៖ សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះគឺជាឆ្នាំដែលកម្ពុជាទទួលបានជោគជ័យធំ ទៅលើការកសាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យក្នុងប្រទេស (Video inside)
២០៣៖ ក្រោយការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់កាដូពិសេស២ ដល់ប្រជាពលរដ្ឋដោយអនុញ្ញាតឲ្យជិះនាវាដោយឥតគិតថ្លៃពីខណ្ឌប្ញស្សីកែវទៅក្រុងតាខ្មៅ និងជិះរថភ្លើងពីខេត្តបន្ទាយមានជ័យ មករាជធានីភ្នំពេញ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨ (video inside)
២០៤៖ ក្រសួងការបរទេស សោកស្តាយចំពោះរដ្ឋាភិបាលប្រទេសមួយចំនួន ដែលមិនបញ្ជូនអ្នកសង្កេតការណ៍មក បែរជារិះគន់ការបោះឆ្នោតកម្ពុជាថាមិនសេរី យុត្តិធម៌
២០៤៖ ក្រសួងការបរទេស សោកស្តាយចំពោះរដ្ឋាភិបាលប្រទេសមួយចំនួន ដែលមិនបញ្ជូនអ្នកសង្កេតការណ៍មក បែរជារិះគន់ការបោះឆ្នោតកម្ពុជាថាមិនសេរី យុត្តិធម៌
២០៥៖ អ្នកសង្កេតការណ៍មកពីអឺរ៉ុប ចាត់ទុកការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅក្នុងលទ្ធផលយ៉ាងល្អ ដំណើរការដោយសេរី យុត្តិធម៌ តម្លាភាព និងឆ្លុះបញ្ចាំងការរីកចម្រើនលទ្ធិប្រជាធិបតេយ្យយ៉ាងពិតៗ
២០៦៖ អ្នកនាំពាក្យ សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈដ៏ច្រើនលើសលប់បំផុតនៅក្នុងរដ្ឋសភា
២០៧៖ អ្នកនាំពាក្យ គ.ជ.ប៖ ចំនួនអ្នកចូលរួមបោះឆ្នោតបានកើនពី៨២.១៧% ទៅដល់ ៨២.៨៩% ហើយ !
២០៨៖ TOP NEWS: ទីបំផុតអ្នកចូលរួមបោះឆ្នោតមានចំនួនរហូតដល់៨៣.០២% បន្ទាប់ពី គ.ជ.ប បានផ្ទៀងផ្ទាត់សន្លឹកឆ្នោតច្រើនដំណាក់កាល (video inside)
២០៩៖ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាថ្មី ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសតែងតាំងមន្រ្តីជាន់ខ្ពស់ការបរទេសមួយរូប ជំនួសលោក William A. Heidt
២១០៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតាំងព្រះរាជបុត្រម្នាក់ ជាប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច (video inside)
២១១៖ សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផលបណ្តោះអាសន្ន បង្ហាញច្បាស់ថា កម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីអភិវឌ្ឍឱ្យរីកចម្រើនបន្តទៀត (video inside)
២១២៖ គណបក្សឆន្ទៈខ្មែរ ត្រេកអរយ៉ាងខ្លាំងចំពោះលទ្ធផលបោះឆ្នោតអាណត្តិថ្មីនេះ ដោយទទួលបានសំឡេងគាំទ្រខ្ពស់ជាងគណបក្ស១៦ផ្សេងទៀត
២១៣៖ គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជប៉ុន អបអរសាទរគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោត (video inside)
២១៤៖ គេហទំព័រ Facebook សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុមអនាមិកលួច Hack (video inside)
២១៥៖ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច Zombie នៅកម្ពុជា
២១៦៖ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូឆា ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យជំនះលើសលប់ ក្នុងការបោះឆ្នោត
២១៧៖ ទណ្ឌិត សម រង្ស៊ី មិនហ៊ានស្បថដាក់ជីវិតងាប់ទាំងពូជ ជាមួយសម្តេចតេជោ ហ៊ុន សែន
២១៨៖ ព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
២១៩៖ ក្រោយប្រកាសលទ្ធផលបោះឆ្នោត, អង់គ្លេស ប្រកាសពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា
២២០៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ
២២១៖ កិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងគណបក្សទាំង២០ នឹងធ្វើឡើងនៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះហើយ
២២២៖ នាយករដ្ឋមន្រ្តីឥណ្ឌា ផ្ញើសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្រោយគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតអាណត្តិថ្មី
២២៣៖ អ្នកនាំពាក្យ៖ ទោះមកពីបក្សដូចគ្នាក៏ដោយ រដ្ឋមន្រ្តីដែលអសកម្មក្នុងការងារ នឹងនៅតែហៅមកសួរនាំនៅក្នុងរដ្ឋសភា
២២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ទណ្ឌិត សម រង្ស៊ី ជាអ្នកលួច Facebook របស់សម្ដេច ហើយមានបំណងចង់បំផ្លាញលទ្ធផលបោះឆ្នោត
២២៥៖ សម្តេចតេជោ ហ៊ុន សែន បើកភ្លើងខៀវឲ្យគណបក្សដទៃ ចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី តែមិនមែនសមាជិកគណៈរដ្ឋមន្រ្តីនោះទេ (Video inside)
២២៦៖ ទីបំផុតលទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំង១២៥ គ្រប់គ្រងអាសនៈសភាទាំងអស់តែម្តង (មានសេចក្តីប្រកាសលទ្ធផល)
២២៧៖ សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតឆ្នាំ២០១៨ បង្ហាញពិភពលោកឲ្យឃើញយ៉ាងច្បាស់ថា ពលរដ្ឋជាង៨៣%បានទៅបោះឆ្នោត ដើម្បីកំណត់ជោគវាសនាប្រទេសជាតិ
** ព័ត៌មានសំខាន់ៗក្នុងខែកញ្ញា ឆ្នាំ២០១៨ **
២២៨៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ក្រោយឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី (video inside)
២២៩៖ មហាអំណាចចិន ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន អបអរសាទរការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៀត
២៣០៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការរក្សារដ្ឋមន្ត្រីចាស់ ហើយដាក់ក្មេងចូលធ្វើការជាមួយ គឺជារឿងចាំបាច់បំផុត
២៣១៖ ទីបំផុតក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័ត
២៣២៖ សមាសភាពរាជរដ្ឋាភិបាល សម្រាប់អាណត្តិទី០៦ ត្រូវបានបង្ហាញ (video inside)
២៣៣៖ មេទ័ពកំពូលៗរបស់កម្ពុជា៣រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាផ្លូវការ
២៣៤៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន៣០រូប
២៣៥៖ តំណាងអង្គទូតចំនួន២២ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥ បានចូលរួមកិច្ចប្រជុំសភាលើកដំបូង ក្នុងអាណត្តិថ្មី
២៣៦៖ ព្រះមហាក្សត្រ ទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គមបន្ថែមទៀត (video inside)
២៣៧៖ បទសម្ភាសន៍ពិសេស! សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការចរចារវាង ហ៊ុន សែន-សម រង្ស៊ី, មាស នី បើឆ្កួត ឆ្កួតតែឯងទៅ»
២៣៨៖ ស្ថានបេសកកកម្មកម្ពុជា ប្រចាំនៅសហភាពអឺរ៉ុប ចាត់ទុកសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបថា មានភាពលម្អៀង និងមានស្តង់ដារពីរ (Video inside)
២៣៩៖ នៅទីបំផុតការស្ទង់មតិរបស់អាស៊ីសេរីត្រូវបានបញ្ចប់ លទ្ធផលរកឃើញប្រជាពលរដ្ឋ៩១% គាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ខណៈអ្នកមិនគាំទ្រមានត្រឹមតែ៩% (Video inside)
២៤០៖ អ្នកវិភាគចៅចាក់ស្មុក៖ ផែនការបំផ្លាញកម្ពុជា បំផ្លាញរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីស្របច្បាប់ ពីសំណាក់ក្រុមកញ្ជះបរទេសបានទទួលលទ្ធផលបរាជ័យយ៉ាងអាម៉ាស់បំផុត
២៤១៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ភារកិច្ចរបស់កងទ័ព គឺការពារជាតិ និងការពារបូរណភាពទឹកដី
២៤២៖ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម ឯកភាពគ្នាយ៉ាងយកចិត្តទុកដាក់ លើការថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍតាមតំបន់ព្រំដែន
២៤៣៖ លោកស្រី អោង សានស៊ូជី ផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី
២៤៤៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញនយោបាយអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ទាក់ទាញអ្នកវិនិយោគចិន-អាស៊ាន (Video inside)
២៤៥៖ លោក សួន សេរីរដ្ឋា៖ សម រង្ស៊ី ប្រើល្បិចនាំពលរដ្ឋខ្មែរទៅរស់នៅក្រៅប្រទេស ក្រោមលេសថាជាសកម្មជនរបស់ខ្លួន ហើយបានលុយរាប់ម៉ឺនសែនដុល្លារ
២៤៦៖ នាយករដ្ឋមន្រ្តីជប៉ុន អាបេ ផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី
២៤៧៖ លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
២៤៨៖ មកដល់ពេលនេះ មានប្រទេស២៦ហើយ ដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិថ្មី
២៤៩៖ អ្នកនាំពាក្យបក្សកាន់អំណាច បាញ់សារនយោបាយជូន អតីតបក្សប្រប្រឆាំងថា នាំគ្នាភ្លឺភ្នែកព្រោះសហគមន៍អឺរ៉ុប នៅតែបន្តធ្វើសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលអាណត្តិថ្មី (Video inside)
២៥០៖ លោក សួន សេរីរដ្ឋា ហែកកេរ្តិ៍រឿងពិត៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា អន់ជាងទូតប្រទេសដទៃ មិនបានបំពេញកាតព្វកិច្ចការពារពលរដ្ឋអាមេរិក និងមិនបានផ្តល់សេវាកក់ក្តៅឲ្យពលរដ្ឋអាមេរិកដែលជាប់ពន្ធនាគារ
២៥១៖ បុរសជនជាតិអូស្រ្តាលី ដែលជាប់ចោទពីបទ ប្រមូលព័ត៌មានធ្វើឲ្យអន្តរាយដល់ការការពារជាតិ និងបទចារកម្ម ត្រូវបានប្រមុខរដ្ឋស្តី ចេញព្រះរាជក្រឹត្យលើកលែងទោស
២៥២៖ ស្ថាបនិក Fresh News ត្រូវបានរំលេចយ៉ាងព្រោងព្រាតលើទំព័រសារព័ត៌មានចិន ក្នុងពេលចូលរួមវេទិកាផ្លូវសូត្រសមុទ្រស្តីពីទំនាក់ទំនងអន្តរជាតិនៅប្រទេសចិន
២៥៣៖ អ្នកនាំពាក្យការពារជាតិ៖ ការលាលែងរបស់មេទ័ពទាំង៥រូប ពីតំណែងនាយរងសេនាធិការចម្រុះ គឺជាការអនុវត្តតាមច្បាប់ និងប្រសិទ្ធភាពការងារ
២៥៤៖ អតីតបុគ្គលិកស្ថានទូតអាមេរិក៣២នាក់ បន្ដដាក់ញ្ញត្តិនៅស្ថានទូតដោយប្ដូរពីការទាមទារ៧ចំណុច មកត្រឹម៤ចំណុចប៉ុណ្ណោះ ដើម្បីសម្រួលដល់ការដោះស្រាយ
២៥៥៖ ប្រធានាធិបតី ដូណាល់ត្រាំ៖ អាមេរិកភ្ញាក់ផ្ញើល លើការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ហើយអាមេរិកមានមោទនភាព ធ្វើជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ (Video inside)
២៥៦៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនកាយយកដីដែលចាក់បំពេញឆ្នេរព្រែកត្រែងចេញវិញ ដើម្បីរក្សាឆ្នេរធម្មជាតិដូចដើម
២៥៧៖តុលាការសម្រេចចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួន លោក គឹម សុខ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់រាជរដ្ឋាភិបាលបង្កើតប្រព័ន្ធមួយសម្លាប់មនុស្ស
២៥៧៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ពិភពលោកថា ប្រទេសប៉ុនប៉ងជ្រៀតជ្រែកកិច្ចការកម្ពុជា នៅតែមើលមិនឃើញគុណភាព និងសុចរិតភាពនៃការបោះឆ្នោតនៅកម្ពុជា (Video inside)
២៥៨៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅ UN ថា បញ្ហាសិទ្ធិមនុស្សត្រូវបានប្រទេសមហាអំណាចប្រើសម្រាប់ជ្រៀតជ្រែកការងារប្រទេសដទៃ (Video inside)
២៥៩៖ សម្តេចតេជោ ហ៊ុន សែន រំលឹកថា បើអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា នឹងបន្តឡើងវិញ (Video inside)
២៦០៖ សំណើធំៗចំនួន៣ ត្រូវបានសម្តេចតេជោ ដាក់ទៅកាន់អគ្គលេខា UN, សម្តេចសម្រេចឲ្យការិយាល័យសិទ្ធិមនុស្ស UN មានវត្តមាននៅកម្ពុជា២ឆ្នាំទៀត
២៦១៖ លោក សម រង្ស៊ី ប្រកាសលុបចោលគម្រោងដឹកនាំធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន នៅបុរីញូវយ៉ក
២៦២៖ សរុបព្រឹត្តិការណ៍៖ អ្នកជាប់ឃុំចំនួន២២នាក់ រួមមានអ្នកនយោបាយ សកម្មជនដីធ្លី និងអ្នកសារព័ត៌មាន ត្រូវបានដោះលែងក្នុង រយ:ពេល២ខែចុងក្រោយនេះ (ចុចអាន)
** ព័ត៌មានសំខាន់ៗក្នុងខែកញ្ញា ឆ្នាំ២០១៨ **
២៦៣៖ តុលាការសម្រេចផ្តន្ទទោស មន្ត្រីអាដហុក និងគ.ជ.បទាំង៥រូប ដាក់ពន្ធនាគារម្នាក់៥ឆ្នាំ តែទោសនោះត្រូវបានព្យួ មិនអនុវត្តទេ
២៦៣៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិថ្មី
២៦៤៖ លោក សួន សេរីរដ្ឋា៖ វិទ្យុអាស៊ីសេរីផ្នែកខេមរភាសាក្បត់វិជ្ជាជីវព័ត៌មាន និងវិន័យរបស់សភាអាមេរិក
២៦៥៖ កម្ពុជា-ចិននឹងធ្វើសមយុទ្ធយោធាឱ្យកាន់តែធំនៅឆ្នាំ២០១៩
២៦៦៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប លើករណីប្រព័ន្ធអនុគ្រោះពន្ធទំនិញ និងចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត
២៦៧៖ លោក ស៊ឹម កា ត្រូវបានព្រឹទ្ធសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានទី១ ជំនួស លោក នៃ ប៉េណា ដែលទទួលមរណភាព
២៦៨៖ អបអរសាទរ! វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះមេដាយមាសកម្រិតពិភពលោក នៅបារាំង
២៦៩៖ សម្ដេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសកម្រិតពិភពលោក នៅប្រទេសបារាំង
២៧០៖ អ្នកនាំពាក្យក្រសួងការងារ៖ កម្ពុជាមិនស្លាប់ឡើយ បើគ្មានការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ហើយក្រុមប្រឆាំងមិនគួរឱនក្បាលអង្វរបរទេស សំពងជាតិនិងប្រជាជនខ្លួនឯងនោះទេ
២៧១៖ ប្រជាពលរដ្ឋខ្មែររស់នៅតំបន់មួយចំនួន ក្នុងប្រទេសបារាំង សម្តែងភាពរីករាយចាំទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នៅប្រ៊ុយសែល
២៧២៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន
២៧៣៖ ស្នងការរាជធានីភ្នំពេញ ដាក់ផែនការ៣ចំណុចសំខាន់ៗ ដល់កងកម្លាំងនគរបាលដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស និងការផ្ដល់សេវាដល់ពលរដ្ឋ
២៧៤៖ ១៥ថ្ងៃនៃថ្ងៃកាន់បិណ្ឌ និងបុណភ្ជុំបិណ្ឌ គ្រោះអគ្គិភ័យទូទាំងប្រទេស កើតឡើង១៨លើក សម្លាប់មនុស្សម្នាក់ និងរបួស៦នាក់
២៧៥៖ ៥ថ្ងៃអំឡុងបុណ្យភ្ជុំបិណ្ឌ មានពលរដ្ឋជិត២ម៉ឺននាក់ជិះរថយន្តក្រុងសាធារណៈ ទៅមកស្រុកកំណើត ដោយមិនគិតថ្លៃ
២៧៦៖ ស្លាប់២៨នាក់ និង៨៥នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ !
២៧៧៖ កំប្លោក និងត្រកៀត បន្តវាយប្រហារមកលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ទៀតហើយ
២៧៨៖ ក្រសួងទេសចរណ៍៖ ៣ថ្ងៃភ្ជុំបិណ្ឌភ្ញៀវទេសចរជាង១.២លាននាក់ បានចេញទៅកម្សាន្តតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេស
២៧៩៖ ទីបំផុតឥណ្ឌូណេស៊ីបញ្ចប់ប្រតិបត្តិការស្វែងរកជាផ្លូវការ ទោះបីមនុស្ស៥,០០០នាក់ទៀតនៅតែកំពុងបាត់ខ្លួនក្នុងគ្រោះរញ្ជួយដី និងស៊ូណាមិ
២៨០៖ ជំនួបកំពូលលើកទីពីរ ត្រាំ-គីម នឹងកើតឡើងក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក!
២៨១៖ អគ្គលេខាធិការ UN សម្តែងការកើតសរសើរក្រៃលែងចំពោះលោកស្រី Nikki Haley ដែលបានបំពេញការងារយ៉ាងល្អឥតខ្ចោះ!
២៨២៖ សហរដ្ឋអាមេរិកកំពុងរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ទល់ឥទ្ធិពលនៃវិស័យថាមពលរុស្ស៊ី ទៅលើសហភាពអឺរ៉ុប
២៨៣៖ បែកធ្លាយព័ត៌មានថា អ្នកសារព័ត៌មានម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំតួកគី, លោក ត្រាំ សន្យាបំបែកអាថ៌កំបាំងនេះ!
២៨៤៖ ប្រទេសស៊ីរីនឹងមិនទទួលបានជំនួយពីអាមេរិកសូម្បីមួយសេន ប្រសិនបើកងកម្លាំងអ៊ីរ៉ង់មិនព្រមដកចេញ, នេះជាការព្រមានពីលោក Mike Pompeo
២៨៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមចាប់ផ្តើមបើកប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ក្រោយមានសំណើពីសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តសហរដ្ឋអាមេរិក (Video inside)
២៨៦៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប លើករណីប្រព័ន្ធអនុគ្រោះពន្ធទំនិញ និងចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត
២៨៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហររក្សាអធិបតេយ្យជាតិ ដោយមិនចុះញមការព្រមានរបស់បរទេសមួយចំនួន (Video inside)
២៨៨៖ ព័ត៌មានលម្អិត ជុំវិញព្រឹត្តិការណ៍សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន (Video inside)
២៨៩៖ ព័ត៌មានលម្អិត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន ជាមួយមូលនិធិ រូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក (Video inside)
២៩០៖ ក្រុមនិស្សិតខ្មែរ ទីក្រុងលីយ៉ុង ប្រទេសបារាំង ប្រកាសនាំគ្នាទៅជួបសម្តេចតេជោ ហ៊ុន សែន ដោយគ្មានអ្នកណាបង្ខិតបង្ខំនោះទេ (Video inside)
២៩១៖ អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត លើពិភពលោក ឆ្នាំ២០១៨
២៩២៖ អ្នកនាំពាក្យក្រសួងការងារ៖ កម្ពុជាមិនស្លាប់ឡើយ បើគ្មានការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ហើយក្រុមប្រឆាំងមិនគួរឱនក្បាលអង្វរបរទេស សំពងជាតិនិងប្រជាជនខ្លួនឯងនោះទេ
២៩៣៖ នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ គោរពកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជារីកចម្រើនជាបន្តបន្ទាប់ (Video inside)
២៩៤៖ អស្ចារ្យ! កីឡាការិនី អ៊ុន ស្រីយ៉ា ផ្ដួលម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Trophee L’Equipe នៅបារាំង
២៩៥៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ EBA មកដល់ពេលនេះមិនទាន់មានប៉ះពាល់អ្វីទាំងអស់ តែវាគង់នឹងបាត់, កម្ពុជាបានធ្វើការជាមួយជប៉ុន កូរ៉េ ចិន និង ADB ដើម្បីផ្តល់អត្រាការប្រាក់អនុគ្រោះ (Video inside)
២៩៦៖ ព័ត៌មានលម្អិតជុំវិញភាពជោគជ័យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ នៅប៊ែលហ្សិក
២៩៧៖ សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីបំណងស្នើសុំធ្វើ ប្រធានចលនាមិនចូលបក្សសម្ព័ន្ធ នៅអាណត្តិក្រោយ (Video inside)
២៩៨៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទណ្ឌិត សម រង្ស៊ី កុំផ្ញើសារសុំចរចាជាមួយសម្ដេចឲ្យសោះ ប្រយ័ត្នត្រូវរន្ទះបាញ់ស្លាប់ (Video inside)
២៩៩៖ រស្ស៊ីសន្យាផ្តល់ជំនួយថ្មីចាប់ពីឆ្នាំ២០១៩ និងចង់ប្រើបំណុលចាស់ទៅជាការវិនិយោគ នៅកម្ពុជា
៣០០៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា បង្ហាញការខកចិត្តចំពោះសេចក្តីសម្រេចរបស់ IPU លើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសំណុំរឿងអតីតតំណាងរាស្ត្របក្សប្រឆាំង
៣០១៖ សម្តេចតេជោ ហ៊ុន សែន នឹងបន្តចូលរួមសន្និសីទ UN ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ ពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា នាទីក្រុងហ្សឺណែវ
៣០២៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និង ប៊ែលហ្សិក ប្រតិកម្មនឹងការរិះគន់ថា ពួកគេត្រូវបានបង្ខិតបង្ខំ ឱ្យទៅទទួលស្វាគមន៍សម្តេច (ចុចអាន)
៣០៣៖ សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប ប្រព្រឹត្តនូវកំហុសលើកម្ពុជាជាលើកទី៣ឡើយ ពាក់ព័ន្ធការដក EBA
៣០៤៖ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ចេញមុខប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីប្រទេសកម្ពុជា
៣០៥៖ អ្នកវិភាគ៖ បើសហភាពអឺរ៉ុបកំពុងរៀបចំដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា ហេតុអ្វីកម្ពុជាត្រូវបានផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ (Video inside)
៣០៦៖ ក្រសួងមហាផ្ទៃ សម្រេចបិទ «Facebook ក្លែងក្លាយ» មួយចំនួន ដែលផ្សព្វផ្សាយបង្កអសន្តិសុខ (Video inside)
៣០៧៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រហាក់ប្រហែល៦.៧ពាន់លានដុល្លារ សម្រាប់វិស័យរដ្ឋទូទៅក្នុងឆ្នាំ២០១៩ កើនឡើង១១.៤%
៣០៨៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ លោក ង្វៀន ហ៊្វូជុង ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋរបស់វៀតណាម
៣០៩៖ ឆ្នាំ២០១៩ GDP កម្ពុជានឹងកើនឡើងដល់២៧,២២២លានដុល្លារ ខណៈចំណូលសម្រាប់មនុស្សម្នាក់ៗនឹងកើនឡើងដល់១,៧០៦ដុល្លារ
៣១០៖ ព័ត៌មានលម្អិត ជុំវិញបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសស្វីស ដើម្បីចូលរួម «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨»
៣១១៖ អធិរាជសន្តិភាពសម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើចង់បំផ្លាញរាជានិយម ឬរាជបល្ល័ង្ក ត្រូវកន្លងសពរបស់ខ្ញុំជាមុនសិន (Video inside)
៣១២៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ បើកូនប្រុសខ្ញុំមានសមត្ថភាពជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តី គួរឲ្យគេធ្វើទៅ (Video inside)
៣១៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋខ្មែរថា កុំព្រួយបារម្ភចំពោះការកើនឡើងនៃជនជាតិចិននៅខេត្តព្រះសីហនុ, ចិនមកវិនិយោគ មិនឈ្លានពានកម្ពុជាទេ (Video inside)
៣១៤៖ ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃ នៅប្រទេសតួកគី
** ព័ត៌មានសំខាន់ៗក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ **
៣១៥៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្វាគមន៍ និងកំពុងរៀបចំបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុជាមួយកម្ពុជាឡើងវិញ
៣១៦៖ អនុប្រធានសភាតំណាងប្រជាជនចិន បានអះអាងថា ទំនាក់ទំនងកម្ពុជា-ចិន គ្មាននរណាមកបំបែកបាននោះទេ
៣១៧៖ ប្រធានគណបក្សយុវជន ស្នើជួបអគ្គរដ្ឋទូតអឺរ៉ុប ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា
៣១៨៖ ទូរទស្សន៍ Fresh News ចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុន Super Canal លំដាប់អន្តរជាតិ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានតាមទូរទស្សន៍ ទៅកាន់ទ្វីបអាមេរិក
៣១៩៖ គណបក្សកាន់អំណាច៖ IPU បម្រើនយោបាយបរទេស កម្ពុជាមិនធ្វើតាមការបង្គាប់បញ្ជាទេ
៣២០៖ អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ទម្លាក់ចលនាខុសច្បាប់ចោល ចាប់យកបក្សខ្មោច
៣២១៖ សម្តេចតេជោ ហ៊ុន សែន ដាស់តឿនរដ្ឋមន្រ្តី និងអភិបាលខេត្ត កុំឱ្យត្អូញត្អែថា «ហត់ណាស់», គ្មាននរណាហត់ជាងនាយករដ្ឋមន្ត្រីទេ តែសម្តេចមិនដែលត្អូញត្អែរឡើយ ដើម្បីសេចក្តីសុខប្រជាជនខ្មែរ
៣២២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត គឺជាការងារបច្ចេកទេសសុទ្ធសាធ ធ្វើឡើងជាដៃគូរដ្ឋាភិបាល
៣២៣៖ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទែរតេ ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលបន្តជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី
៣២៤៖ ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់ប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ គឺសម្រាប់តែការទូទាត់ពាណិជ្ជកម្ម មិនមែនជាការប្រកាសដាក់ឲ្យចរាចរលុយយ៉ន់នៅកម្ពុជា ដូចលុយដុល្លារឡើយ
៣២៥៖ សម្តេចតេជោ ហ៊ុន សែន សម្រេចភ្នាល់តាមការបបួលរបស់ សម រង្ស៊ី, បើសិនដោះលែង កឹម សុខា សម្តេចនឹងចុះចេញពីតំណែង តែបើមិនដោះលែង សម រង្ស៊ី ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗ (Video Inside)
៣២៦៖ កិច្ចសម្ភាសពិសេសសម្តេចតេជោ ហ៊ុន សែន៖ «សម រង្ស៉ី ជាអ្នករុញខ្ញុំឲ្យគ្មានជម្រើសអ្វីក្រៅពីការទទួលយកការភ្នាល់ ដោយចៀសមិនផុត ដើម្បីសម្លាប់ជីវិតនយោបាយ កឹម សុខា»
៣២៧៖ លោក សួន សេរីរដ្ឋា៖ អតីតប្រធានបក្សប្រឆាំង កឹម សុខា គ្រាន់ជាឧបករណ៍ល្បែងនយោបាយមួយដែល សំផឹងនយោបាយដូច សម រង្ស៉ី ទុកលេងកម្សាន្ត
៣២៨៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា
៣២៩៖ ព្រះមហាក្សត្រខ្មែរ សរសើរពីការដឹកនាំសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្លាតវៃនាំមកនូវសេចក្តីសុខ និងវឌ្ឍនភាពសម្រាប់ជាតិ និងប្រជាជន (Video inside)
៣៣០៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ពលរដ្ឋកម្ពុជាសង្ឃឹមថា អាមេរិកនឹងជួយកម្ពុជាបោះជំហានទៅមុខ ដោយគោរពស្មារតីឯករាជ្យភាព និងអធិបតេយ្យរបស់កម្ពុជា
៣៣១៖ សេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកស្រី រ៉ូណា ស្មីត នៅកម្ពុជារយៈពេល១១ថ្ងៃ
៣៣២៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប៖ ការផ្តល់ជំនួយដល់កម្ពុជា កំពុងបន្តអនុវត្ត ទោះបីជាមានការសម្រេចដក EBA ក៏ដោយ
៣៣៣៖ លោក គង់ គាំ ប្រកាសមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំ CNRP ប្រកាន់យកនោះទេ (Video inside)
៣៣៤៖ រដ្ឋមន្ត្រីព័ត៌មានចង់ឱ្យ VOA RFI មានការិយាល័យនៅកម្ពុជាស្រួលទាក់ទងគ្នា
៣៣៥៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនចាំបាច់មានមូលដ្ឋានទ័ពបរទេសទេ ព្រោះយើងមានប្រវត្តិឈឺចាប់ ដោយសារបរទេសដាក់មូលដ្ឋានទ័ពបង្កជាសង្រ្គាម
៣៣៦៖ បណ្ឌិត សុខ ទូច៖ អាមេរិក ធ្លាប់ដើរមុនទើបមកសង្ស័យថា ចិនមានកងទ័ពនៅកម្ពុជា, អាមេរិកមានកងទ័ព៨០០កន្លែង នៅក្រៅប្រទេស
៣៣៧៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ភាពសប្បាយរីករាយរបស់មហាជននៅក្នុងប្រទេស គឺជាការឈឺចាប់របស់បរទេសដែលចង់បំផ្លាញ និងចង់ធ្វើបាបកម្ពុជា (Video Inside)
៣៣៨៖ ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសវៀតណាម
៣៣៩៖ លោក គង់ គាំ បង្ហោះសារដៀមដាម លោក សម រង្ស៉ី ដែលជាអតីតមេជំនិតរបស់ខ្លួន (Video Inside)
៣៤០៖ សម្តេចតេជោ ហ៊ុន សែន៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ចប់ដោយភាពរីករាយ និងសូមអរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចដែលចូលរួមការពារសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ (Video Inside)
៣៤១៖ លទ្ធផលផ្លូវការ នៃការប្រណាំងទូក៣ថ្ងៃ! ទូកឈ្មោះ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្ដព្រះវិហារ ជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស
៣៤២៖ សម្តេចតេជោ ប្រាប់ទូតអាមេរិក កុំឲ្យបារម្ភកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅកម្ពុជាឡើយ
៣៤៣៖ ក្រសួងការបរទេស៖ កម្ពុជានឹងបើកស្ថានទូតថ្មី នៅប្រទេសស៊ែប៊ី
៣៤៤៖ បុរសខ្លាំងនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ក្នុងការប្រើយុទ្ធសាស្ត្រ «រុញទូកបណ្តោយទឹក» (Video Inside)
** ព័ត៌មានសំខាន់ៗក្នុងខែធ្នូ ឆ្នាំ២០១៨ **
៣៤៥៖ សម្តេចតេជោ ប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា កម្ពុជាមិនអនុញ្ញាតឲ្យមានទ័ពបរទេសនៅកម្ពុជាទេ
៣៤៦៖ ព័ត៌មានលម្អិត អំពីទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៥ថ្ងៃ នៅប្រទេសឡាវ និងវៀតណាម
៣៤៧៖ អគ្គរដ្ឋទូតអឺរ៉ុបប្រកាសថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកសិទ្ធិឱ្យអតីតថ្នាក់ដឹកនាំ CNRP ធ្វើនយោបាយឡើងវិញ និងសម្រួលស្ថានការណ៍ផ្សេងទៀត គឺជាសញ្ញាវិជ្ជមាន
៣៤៨៖ លោក គង់ គាំ៖ លោក សម រង្ស៉ី ជាមេដឹកនាំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ (Video Inside)
៣៤៩៖ ក្រសួងមហាផ្ទៃ នឹងពិនិត្យលើការស្នើដកបម្រាមពីអតីតថ្នាក់ដឹកនាំ CNRP ពេលវិសោធនកម្មច្បាប់ ចូលជាធរមាន (Video Inside)
៣៥០៖ កញ្ញា កឹម មនោវិទ្យា៖ សន្និសីទដែលសម្រេចឱ្យ សម រង្ស៉ី ធ្វើជាប្រធានស្តីទី គឺជាការធ្វើបក្សប្រហារ (Video inside)
៣៥១៖ លោក គង់ គាំ ប្រកាសជំហរមិនចូលរួមជាមួយ ក្រុមអតីតគណបក្សសង្រ្គោះជាតិ ទោះបីមានសិទ្ធិពេញលេញដើម្បីធ្វើនយោបាយ
៣៥២៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍សំខាន់មួយ ដើម្បីសម្រួលស្ថានការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេស អង្គការសង្គមស៊ីវិល អ្នកនយោបាយ និងសហជីព
៣៥៣៖ រដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បើកផ្លូវឲ្យនាយករដ្ឋមន្រ្តីស្នើព្រះមហាក្សត្រផ្តល់នីតិសម្បទា ដល់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិមានសិទ្ធិធ្វើនយោបាយឡើងវិញ
៣៥៤៖ ទីបំផុតសន្និសីទសម្រេចឲ្យ សម រង្ស៉ី ក្លាយជាប្រធានស្តីទី ខ្មោចគណបក្សសង្គោះជាតិ តាមវិធីខុសលក្ខន្តិកៈបក្ស
៣៥៥៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់អាមេរិក កុំឱ្យសម្លាប់និងធ្វើបាបកម្ពុជាតទៅទៀត, កម្ពុជាដាច់ខាតមិនឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីឡើយ
៣៥៦៖ រដ្ឋសភា អនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ CNRP មានសិទ្ធិធ្វើនយោបាយឡើងវិញ (ចុចអាន)
៣៥៧៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងរដ្ឋមន្ដ្រី២រូប ដាច់ខាតមិនឲ្យការបង្ហូរទឹកកខ្វក់ចូលសមុទ្រ
៣៥៨៖ លោក គង់ គាំ ត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
៣៥៩៖ លោក អ៊ូ ច័ន្ធរ័ត្ន ប្រាប់លោក សម រង្ស៉ី កុំឱ្យធ្វើការសម្រេចជំនួស អតីតថ្នាក់ដឹកនាំ CNRP ១១៨នាក់ ជុំវិញរឿងទទួលយកការដកបម្រាមនយោបាយ
៣៦០៖ សម្តេចក្រឡាហោម ស ខេង ច្រានចោលព័ត៌មានទទួលយកអ្នកទោសវៀតណាមពីប្រទេសថៃ
៣៦១៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយមិនគោរពសាលដីកា មិនត្រឹមតែមិនលើកលែងទោសឱ្យទេ តែត្រូវជាប់គុកថែមទៀត (Video inside)
៣៦២៖ លោក សម រង្ស៉ី ព្រមានអ្នកព្រមទទួលយកសិទ្ធិធ្វើនយោបាយវិញ ជាជនក្បត់បក្ស
៣៦៣៖ កូនស្រីសំណព្វចិត្ត កឹម សុខា បន្តព្រលះធ្ងន់ៗលើ សម រង្ស៉ី ក្នុងទិវាសិទ្ធិមនុស្ស
៣៦៤៖ តុលាការកាត់ទោសមេសហជីព៦រូបឱ្យជាប់គុក ៣០ខែ តែមិនអនុវត្តទោសឡើយ
៣៦៤៖ លោក គង់ គាំ៖ សម រង្ស៉ី និង កឹម សុខា ឈានដល់ផ្លូវបំបែក (Video inside)
៣៦៥៖ គណបក្សប្រជាជនកម្ពុជា ប្រកាសសម្រេចមិនឱនក្បាល ចំពោះការដាក់សម្ពាធណាមួយពីខាងក្រៅឡើយ (Video Inside)
៣៦៦៖ លោក គង់ គាំ អះអាងថា យ៉ាងតិចនឹងមានអតីតថ្នាក់ដឹកនាំ CNRP ១០រូប នឹងធ្វើសំណើសុំទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ (Video inside)
៣៦៧៖ គណបក្សប្រជាជនកម្ពុជា បញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មី ៧រូបថែមទៀត (Video Inside)
៣៦៨៖ លោក ម៉ៅ មុនីវណ្ណ មិនគាំទ្រទង្វើរបស់លោក សម រង្ស៊ី ដែលមិនមានសីលធម៌ជាមនុស្ស (Video inside)
២៦៩៖ អ្នកតាមដានបាល់ទាត់កម្ពុជា ប្រតិកម្មខ្លាំងៗ ក្រោយលោក Brad Adams យក Honda ភ្ជាប់រឿងនយោបាយ
៣៧០៖ តុលាការកំពូលសម្រេចតម្កល់សាលក្រម និងសាលដីកា កាត់ទោសឱ្យលោក សម រង្ស៉ី សងជំងឺចិត្តសម្តេចតេជោ១លានដុល្លារ ក្នុងបទបរិហារកេរ្តិ៍ (Video Inside)
៣៧១៖ ព្រះមហាក្សត្រខ្មែរ យាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ
៣៧២៖ អ្នកវិភាគចៅចាក់ស្មុក៖ លោក គង់ គាំ មនុស្សជំនិតរបស់ សម រង្ស៉ី ជាសាក្សីរស់សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ និងការអនុវត្តផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង (ចុចអាន)
៣៧៣៖ មេធាវីលោក កឹម សុខា ប្រតិកម្មនឹងលោក សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការលះបង់ លោក កឹម សុខា
៣៧៤៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់អាមេរិកកុំសាងកំហុសជាថ្មីបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ (Video inside)
៣៧៥៖ សម្ដេចក្រឡាហោម ស ខេង បដិសេធចំពោះសម្ដីទណ្ឌិត សម រង្ស៊ី ថា សម្ដេចហាមឃាត់មិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ, នេះជាការមួលបង្កាច់ ដើម្បីបិតបាំងភាពកំសាក
៣៧៦៖ សម្ដេចតេជោ ហ៊ុន សែន៖ វិមានឈ្នះឈ្នះជាសមិទ្ធិផលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជាផ្ទះរបស់សម្ដេចនោះទេ (Video inside)
៣៧៧៖ វិមានឈ្នះឈ្នះតំណាងឱ្យការរួបរួមបញ្ចប់សង្រ្គាមនៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ ជាមួយនឹងការគាស់កកាយអនុស្សាវរីយ៍ទាំងអស់ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ
៣៧៨៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាមអាចធ្វើសកម្មភាពនយោបាយឡើងវិញ (ចុចអាន)
៣៧៩៖ សម្តេចក្រឡាហោម ស ខេង មិនចាប់អារម្មណ៍នឹងការអំពាវនាវរបស់ សម រង្ស៉ី ដែលស្នើឱ្យអឺរ៉ុបដាក់សម្ពាធឱ្យធ្ងន់លើកម្ពុជា (ចុចអាន)
៣៨០៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមខ្នោះ និងគុករួចហើយ ដើម្បីដាក់លោក សម រង្ស៉ី បើឈានជើងចូលស្រុកខ្មែរ (ចុចអាន)
៣៨១៖ សម្ដេចតេជោ ហ៊ុន សែន បន្ដសម្ដែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលយកសេរីភាពលោក កឹម សុខា ធ្វើជាល្បែងភ្នាល់ជាមួយសម្ដេច (ចុចអាន)
៣៨២៖ ខែក្រោយប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំដ៏សំខាន់មួយនៅអឺរ៉ុប ហើយនឹងឆ្លៀតពន្យល់បញ្ហាមួយចំនួន ដើម្បីបន្តទទួលបាន EBA (ចុចអាន)
៣៨៣៖ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន