(ភ្នំពេញ)៖ សម្រាប់អតិថិជនដែលមានបំណងជាវរថយន្ត BMW ឬក៏មានបំណងចង់ផ្លាស់ប្តូររថយន្តរបស់ខ្លួន ពេលនេះ គឺជាឱកាសដ៏ល្អបំផុតព្រោះក្រុមហ៊ុន Prestige Auto ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខរថយន្ត BMW បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ របស់ខ្លួនដូចជា៖

* បញ្ចុះតម្លៃពិសេសលើរថយន្តជាច្រើនម៉ូដែល
* សេវាទិញចូលរថយន្តគ្រប់ម៉ាក ប្តូរយករថយន្ត BMW ថ្មី

ការបញ្ចុះតម្លៃពិសេសនេះ មានសម្រាប់ម៉ូដែលជាច្រើនដូចជា៖ ម៉ូដែល BMW X1 X3 X4 X5 X6 និងម៉ូដែល Sedan ដូចជា៖ BMW 3 Series BMW 5 Series BMW 6 Series GT BMW 7 Series ជាដើម។

លើសពីនេះទៀត លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើន ដោយលោកអ្នកគ្រាន់តែអញ្ជើញមកទស្សនារថយន្ត និងចុះឈ្មោះនៅអគារតាំងបង្ហាញរថយន្ត BMW ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតក្រសួងពាណិជ្ជកម្ម តែប៉ុណ្ណោះ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

រថយន្ត BMW គ្រប់ម៉ូដែល គឺជាម៉ាករថយន្តដ៏ល្បីមួយរបស់ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានផលិតឡើងប្រកដដោយភាពច្នៃប្រឌិត ប្រណិតភាព និងសុវត្ថិភាពខ្ពស់ក្នុងការបើកបរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទនងមកកាន់ទូរស័ព្ទលេខ៖ 078 909090៕